ខ្មែរណូត

ស្វែងរក

  • កីឡា

    អីយ៉ាស់!! Fan របស់កីឡាកររូបសង្ហា James Rodriguez មានសង្ឃឹមវិញហើយ!! លោកគ្រូបង្វឹក Diego Simeone របស់ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ចាប់អារម្មណ៍ និងចង់បានកីឡាករ James យ៉ាងខ្លាំង

    BY Khmernote Media June 29, 2019
    អីយ៉ាស់!! Fan របស់កីឡាកររូបសង្ហា James Rodriguez មានសង្ឃឹមវិញហើយ!! លោកគ្រូបង្វឹក Diego Simeone របស់ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ចាប់អារម្មណ៍ និងចង់បានកីឡាករ James យ៉ាងខ្លាំង

    កាលពីពេលថ្មីៗនេះមាន សារព័ត៌មានជាច្រើនបានចុះផ្សាយ និងនិយាយពីអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez ប៉ុន្តែមិនទាន់តមានព័ត៌មានណាមួយជាផ្លូវការនៅឡើយទេថារូបគេនឹងត្រូវទៅចូលរួមជាមួយក្លឹបណានោះទេ ខណៈដែរកៅអីនៅក្នុងក្លឹប Real Madrid ហាក់ដូចជានៅមានភាពស្រពិចស្រពិលនៅឡើយ។ ទន្ទឹមនឹងនេះដែរកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានស្នើក្នុងការចាកចេញទៅក្លឹប Napoli ប្រទេសអុីតាលី ខណៈដែរលោក Diego Simone ចង់នំាយកកីឡាករ Jame Rodriguez មកកាន់ក្លឹប Atetico Madrid នេះបើយោងទៅតាមសារព័ត៌មាន  El Transistor។

    គួរបញ្ជាក់ផងដែរថា ក្លឹប At. Madrid បានចែកផ្លូវជាមួយកីឡារកមួយចំនួនរួចហើយនៅក្នុងរដូវក្តៅនេះដូចជា Lucas hernandez Diego Godin ហើយនិងកីឡាករ Juanfran  ហើយចំណែកឯកីឡាករ Antione Griezmann ក៏រៀបបង្វិចនឹងចាកចាញផងដែរ។ បន្ថែមពីនេះទៅទៀតពួកគេបាននាំយកកីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល Joao Felix រួចហើយ និងឥឡូវត្រូវបានគេរាយការណ៍ថាកំពុងតែចរចាជាមួយ James ដូចគ្នា ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ Goal.com

    Share This Post: