ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួនមនុស្សចំនួន៩នាក់មានទាំងអ្នកកាសែត និងទីប្រឹក្សាក្រសួងមហាផ្ទៃ ក្រោយប្រទះឃើញនាំគ្នាលេងល្បែងស៊ីសងជល់មាន់ ចាក់អាប៉ោង ខុសច្បាប់

    BY Khmernote Media July 1, 2019
    ឃាត់ខ្លួនមនុស្សចំនួន៩នាក់មានទាំងអ្នកកាសែត និងទីប្រឹក្សាក្រសួងមហាផ្ទៃ ក្រោយប្រទះឃើញនាំគ្នាលេងល្បែងស៊ីសងជល់មាន់ ចាក់អាប៉ោង ខុសច្បាប់

    សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៩នាក់ក្នុងនោះមានទាំងអ្នកកាសែត និងទីប្រឹក្សាក្រសួងមហាផ្ទៃ ក្រោយពេលដែលនាំគ្នាលេងលែ្បងស៊ីសងខុសច្បាប់។ ដោយកាលពីថ្ងៃអាទិត្យ ១៣រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងផ្នែកនគរបាលយុត្តិធម៍ និង កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ ផ្លូវលំ ​​ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងលេងល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោង។

    ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ ដូចខាងក្រោម៖
    ១-ឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ២-ឈ្មោះ ឡុង តារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងកញ្ចក់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៣-ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ ទីប្រឹក្សាក្រសួងមហាផ្ទៃ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)
    ៤-ឈ្មោះ ហូ ផល ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៥-ជឈ្មោះ សឿន សុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៦-ឈ្មោះ មោក យ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អ្នកកាសែត ពិភពថ្មីព័ត៍មាន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៧-ឈ្មោះ ឈួន រ៉ាឈូ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ អ្នកកាសែត វីរៈសែនជ័យ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៨-ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ អ្នកកាសែត សង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
    ៩-ជឈ្មោះ គឹម សាវិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកកាសែត អំណាចខ្មែរ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

    ក្រោយពីបានធ្វើការឃាត់ខ្លួនសមត្ថកិច្ចប្រមូលបានវត្ថុតាងមួយចំនួន និងនាំខ្លួនមនុស្សទាំង៩នាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ចាត់ការតាមច្បាប់ ចំណែកជនសង្ស័យមួយចំនួនទៀត(មិនស្គាល់អត្តសញ្ញាណ) រត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់(មានឈ្មោះដូចខាងលើ) ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ/ស៊ន សុភក្ត្រ

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay