ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញាក់ផ្អើលខ្លាំងក្រោយឃើញស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី១២ នៃផ្សារទំនើប Platinum Fashion Mall ដោយសង្ស័យថាធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះរកស៊ីមិនកាក់កប

    BY Khmernote Media July 1, 2019
    ភ្ញាក់ផ្អើលខ្លាំងក្រោយឃើញស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី១២ នៃផ្សារទំនើប Platinum Fashion Mall ដោយសង្ស័យថាធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះរកស៊ីមិនកាក់កប

    ថ្មីនេះផ្ទុះការចែកំលែកមួយពេញបណ្តាញសង្គមថៃដោយស្ត្រីម្នាក់មានវ័យប្រមាណ៤៥ឆ្នាំ លោតសម្លាប់ខ្លួនពីជាន់ទី១២ នៃអគារ Platinum Fashion Mall។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយគេបានប្រទះឃើញសាកសពស្ត្រីម្នាក់នៅពីមុខផ្សារទំនើប Platinum Fashion Mall ដោយសង្ស័យថាធ្វើអត្តឃាតខ្លួនឯងលោតពីទីខ្ពស់មក។

    ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា ខេរីកា មង្គលចារឿនឡាប អាយុ ៤៥ឆ្នាំ មុខរបរជាអ្នកលក់ខោអាវ មានទីលំនៅស្ថិតនៅតំបន់ ក្លងសាន ក្រុងបាងកក ប្រទេសថៃ។ តាមរយៈការរាយការណ៍បានប៉ាន់ស្មានថាស្ត្រីរូបនេះបានធ្លាប់ពីលើអគារខ្ពស់ ដោយគេបានរកឃើញស្បែកជើងមួយគូនៅឯមាត់ទ្វាចេញ ជាន់ទី១២ នៃផ្សារ Platinum Fashion Mall។ ប៉ូលីសពុំទាន់អាចប្រាប់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយសន្មតជាបឋមថានាងអាចសម្លាប់ខ្លួនព្រោះតែជួបវិបត្តិខាងផ្នែកសេដ្ឋកិច្ច ដោយការរកស៊ីពុំសូវកាក់កប។ យ៉ាងណាមិញសាកសពនឹងត្រូវបញ្ជូនទៅផ្នែកកោសល្យវិច្ច័យត្រួតពិនិត្យបន្ថែម មុនពេលបញ្ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីសាសនា ដើម្បីតាមដានរកមូលហេតុពិតប្រាកដ ថានាងពិតជាធ្វើអត្តឃាតខ្លួនឯង ឬក៏ជាករណីឃាតកម្ម។

    ប៉ូលីសបន្ថែមថា បរិវេណនៃកន្លែងកើតហេតុនេះនឹងត្រូវផ្អាកបណ្តោះអាសន្នដើម្បីស៊ើបអង្កេត និងសាកសួរដល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមមានអ្នកគ្រប់គ្រងផ្សារ អ្នកលក់ទំនិញ អ្នកស្គាល់ជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារផងដែរ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay