ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហុងកុងបានសម្រុកចូល និងបំផ្លាញដល់ក្នុងវិមានរដ្ឋសភា

    BY Khmernote Media July 2, 2019
    ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហុងកុងបានសម្រុកចូល និងបំផ្លាញដល់ក្នុងវិមានរដ្ឋសភា

    ខណៈពេលនេះក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហុងកុង បានសម្រុកចូលទៅក្នុងវិមានរដ្ឋសភារដ្ឋាភិបាលហុងកុងបានសម្រេចហើយ ក្រោយពីពួកគេបានវាយបំបែកជញ្ជាំងកញ្ចក់ដើម្បីធ្វើជាផ្លូវមួយចូលទៅក្នុងរដ្ឋសភា។ សន្ទុះនៃការតវ៉ាបានបន្តកើនឡើងកាន់តែខ្លាំង ហើយការសម្រុកចូលទៅដល់ក្នុងវិមានរដ្ឋសភានេះ គឺជាការធ្វើព្យុះធ្វើភ្លៀងយ៉ាងធំមួយសម្រាប់រដ្ឋាភិបាលផងដែរ។ គួររម្លឹកជូនថា បើទោះបីជាហុងកុងមានរដ្ឋាភិបាលដាច់ដោយឡែកមួយពីប្រទេសចិនក៏ដោយ តែជាក់ស្តែងហុងកុងគ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនប៉ុណ្ណោះ ហើយរដ្ឋាភិបាលក្រុងហុងកុងក៏ស្ថិតនៅក្រោយឥទ្ធិពលរបស់ប្រទេសចិនផងដែរ។ ដូចនេះទើបប្រជាពលរដ្ឋហុងកុងជាច្រើនចេញមកធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីផ្តាច់ខ្លួនពីប្រទេសចិន និងបង្កើតជាប្រទេសឯករាជ្យមួយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងរូបភាព និងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay