ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លើងឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វា មិនទាន់រលត់ទាំងស្រុងពោលគឺនៅឆេះងុមតែម្តង ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ​ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម

    BY Khmernote Media July 2, 2019
    ភ្លើងឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វា មិនទាន់រលត់ទាំងស្រុងពោលគឺនៅឆេះងុមតែម្តង ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ​ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម

    មកដល់ម៉ោង ៩និង៤៦នាទីនេះ អគ្គិភ័យឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វាមានការថមថយ​ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡេីយទេ​ ដោយសារស្ថានភាពឆេះគីបខោអាវជជុះមានការរាលដាលខ្លាំងនិងលឿន​ ជាពិសេសគឺឆេះងុំតែម្តង​ ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ​ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម។ ឡានទឹកជាច្រេីននៅតែបន្តបាញ់ពន្លត់​ និងមកបន្តបន្ទាប់ពីគ្រប់អង្គភាពដេីម្បីជួយគ្រប់គ្រងស្ថានភាពនេះអោយបានឆាប់។

    គួររំលឹកថាមានអគ្គិភ័យកើតឡើងមួយលើក នៅក្នុងសង្កាត់អូឡាំពិក តាមបណ្តោយផ្លូវ ១៧៣ ខណ្ឌបឹងកេងកង បណ្តាលអោយខូចខាតផ្ទះទាំងស្រុង០៦ផ្ទះ ក្នុងនោះឃ្លាំងចំនួនមួយ ឆេះរោលខាងក្រោយ ចំនួន០៤ផ្ទះ ដោយការឆាបឆេះចាប់ផ្តើមតាំងពីម៉ោង១១យប់នៅថ្ងៃទី០១ ខែកក្កដា មូលហេតុនៃការឆេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយទេ៕

    ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay