ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកឧកញ៉ា ឌួង ឆាយ បដិសេធទីតាំងឃ្លាំងអេតចាយ ដែលព័ត៌មានចុះផ្សាយថាជារបស់លោក រំលោភផ្លូវបេតុងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមិនចង់កើត

    BY Khmernote Media July 2, 2019
    លោកឧកញ៉ា ឌួង ឆាយ បដិសេធទីតាំងឃ្លាំងអេតចាយ ដែលព័ត៌មានចុះផ្សាយថាជារបស់លោក រំលោភផ្លូវបេតុងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមិនចង់កើត

    កាលពីពេលថ្មីៗនេះមានការចែករំលែក និងមានការចុះផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមដោយមានការលើកឡើងថា ឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាដីរបស់លោកឧកញ៉ា ឌួង ឆាយ ជួលទីតាំងនេះទៅឲ្យគេផ្សេងធ្វើអាជីវកម្មដាក់អេតចាយរំលោភផ្លូវបេតុង ហើយប្រជាពលរដ្ឋធ្វើដំណើរមិនចង់កើត។

    ក្នុងនោះផងដែលក៏មានការព្រមានពីសមត្ថកិច្ចមូលដ្ឋានដោយទុកពេល៣ថ្ងៃឲ្យ ឧកញ៉ា ឌួង ឆាយ រើអេតចាយចេញពីចិញ្ចើមផ្លូវផងដែរ។ យ៉ាងណាមិញក្រោយពីទទួលនូវព័ត៌មាននេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានធ្វើការបដិសេធថាទីតាំងនិងឃ្លាំងទាំងនោះគឺមិនមែនជារបស់លោកឡើយ និងសុំឲ្យមានការកែតម្រូវព័ត៌មានដែលនាំឲ្យមានការយល់ច្រឡំ។

    ដោយលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់យ៉ាងដូច្នេះថា៖ “យូរៗទៅខ្ញុំដល់ថ្នាក់ទៅធ្វើអេតចាយវិញ ចប់ហ្មង។ អោយតែដីនៅក្នុងតំបន់របស់ខ្ញុំសុទ្ធតែជារបស់ខ្ញុំទាំងអស់រឺយ៉ាងណា? សូមបងៗអ្នកសារព័ត៍មានដែលខ្ញុំតែងតែគោរព និងកោតសសើរជាបញ្ញាវន្ត និងអ្នកមានកំរិតវប្បធម៍ខ្ពស់ ទុកអោយខ្ញុំគោរពបន្តទៀតផងណា។ អាចទាក់ទងសួរខ្ញុំបានតាស ហេតុអ្វីចុះព័ត៍មានគ្មានមូលដ្ឋានគ្រឹះបែបនេះ។ ខ្ញុំសូមអោយកែសម្រួលអត្ថបទនេះផងណាមិនមែនជាឃ្លាំងរបស់ខ្ញុំ និងមិនមែនទីតាំងរបស់ខ្ញុំទេ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay