ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺករណី ក្រុមថតភាពយន្តត្រូវហ្វូងចោរកាប់ និងសពតារាស្រីម្នាក់ត្រូវគេប្រទះឃើញ
យោងតាមការបញ្ជាក់ពី ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “ដោយមួយរយ:ពេលចុងក្រោយនេះ មាន Account Facebook ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយលេីករណីចំនួន២ ផ្សេងគ្នាដែលកេីតឡេីងនៅលេីទឹកដីខណ្ឌជ្រោយចង្វារ៖
១. តក់ស្លុត ក្រុមថតភាពយន្តមួយក្រុមត្រូវហ្វូងចោរ កាប់យ៉ាងសាហាវ បន្ទាប់ពីបានអង្គុយលេងស្រូបយកខ្យល់អាកាស បន្ទាប់ការថតភាពយន្តចប់
២. សាកសពកញ្ញា ពេជ្រ ចរណៃ ដែលជាតារាដ៏ស្រស់ស្អាតត្រូវបានគេប្រទះឃេីញនៅគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ ដោយសារតែគំនុំ ឬក៏ស្នេហាត្រីកោណ ?
ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបកស្រាយជូនមហាជនអោយបានជ្រាបថា ករណីទាំងពីរខាងលេីសុទ្ធតែជាព័ត៌មានមិនពិត វាគ្រាន់តែជាការថតសំដែងភាពយន្ត ឬស្ពតខ្លីៗរបស់ក្រុម ឬក៏ផលិតកម្មមួយចំនួន ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡេីយ ហេីយក្រុមនោះក៏មិនដែលបានសុំច្បាប់អនុញ្ញាតិជាមុនឡេីយ។
ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យេីងខ្ញុំសូមអំពាវនាវអោយមានការកែតំរូវ រាល់ការចុះផ្សាយ និងរាល់ទង្វេីទាំងនេះ ដែលធ្វេីអោយមហាជនទូទាំងប្រទេសមានការយល់ច្រឡំ ក៏ដូចជាការបង្ករអសន្តិសុខដល់សង្គមជាតិផងដែរ។ សូមមេត្តាអាជ្ញាធរ និងក្រសួងពាក់ព័ន្ធសូមជួយមេីលលេីករណីទាំងនេះផង”៕

ប្រភព៖ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ




