ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពុទ្ធោ! លោកយាយវ័យ៨១ឆ្នាំ ត្រូវចៅស្រីមានជម្ងឺសរសៃប្រសាទ យកកាំបិតមកកាប់រហូតស្លាប់ក្នុងថ្លុកឈាមនៅមុខផ្ទះ

    BY Khmernote Media July 3, 2019
    ពុទ្ធោ! លោកយាយវ័យ៨១ឆ្នាំ ត្រូវចៅស្រីមានជម្ងឺសរសៃប្រសាទ យកកាំបិតមកកាប់រហូតស្លាប់ក្នុងថ្លុកឈាមនៅមុខផ្ទះ

    មានករណីឃាតកម្មដោយចៅស្រី មានជម្ងឺសរសៃប្រសាទកាប់ជីដូនខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទីល្ងាច នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ ចំណែកឯជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានជម្ងឺសសៃប្រសាទត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

    ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង
    ដោ​យ៖ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay