ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា៖ តម្លៃជិះរថភ្លើងលើអាកាសនៅក្នុងក្រុងបាងកកគឺថ្លៃជ្រុលសម្រាប់ប្រជាពលរដ្ឋថៃ

    BY Khmernote Media July 8, 2019
    ការសិក្សាមួយបង្ហាញថា៖ តម្លៃជិះរថភ្លើងលើអាកាសនៅក្នុងក្រុងបាងកកគឺថ្លៃជ្រុលសម្រាប់ប្រជាពលរដ្ឋថៃ

    ថៃ៖ ប្រព័ន្ធរថភ្លើងលើអាកាស BTS នៅទីក្រុងបាងកក ប្រទេសថៃ គឺជាមធ្យោយធ្វើដំណើរដ៏មានប្រជាប្រិយមួយទាំងសម្រាប់ប្រជាពលរដ្ឋថៃ និងភ្ញៀវទេសចរណ៍អន្តរជាតិ។ យ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា តម្លៃនៃការជិះរថភ្លើងលើអាកាសនេះហាក់ខ្ពស់បន្តិចសម្រាប់ប្រជាពលរដ្ឋថៃ។ ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថានជាតិសម្រាប់ស្រាវជ្រាវការអភិវឌ្ឍន៍ថៃ និងត្រូវបានគេទទួលស្គាល់ជាផ្លូវការផងដែរ។ ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋថៃដែលមានកម្រិតប្រាក់ចំណូលមធ្យមអាចចំណាយប្រាក់ត្រឹមតែ ១១,៧ បាត (០,៣៨ ដុល្លារ) ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរតាមរថភ្លើងលើអាកាសម្តង។

    តែជាក់ស្តែងតម្លៃនៃការជិះរថភ្លើងលើអាកាសម្តងគឺចាប់ពី ១៦ បាត (០,៥២ ដុល្លារ) ហើយសម្រាប់ការធ្វើដំណើរឆ្ងាយៗវិញតម្លៃអាចឡើងដល់ ១០០ បាត (៣,២៧ ដុល្លារ)។ បើធ្វើការប្រៀបធៀបជាមធ្យមវិញតម្លៃនៃការធ្វើដំណើរតាមប្រព័ន្ធរថភ្លើងលើអាកាសរបស់ថៃគឺថ្លៃជាងនៅហុងកុង ចំនួន ១៦,៨ បាត (០,៥៥ ដុល្លារ) ថ្លៃជាងនៅសិង្ហបុរីចំនួន ១៣,៣ បាត (០,៤៥ ដុល្លារ) និងថ្លៃជាងនៅទីក្រុងឡុងដ៏ ចំនួន ១២,២ បាត (០,៤០ ដុល្លារ) សម្រាប់ការធ្វើដំណើរម្តង។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានតំណាងក្រុមហ៊ុន BTS ណាម្នាក់ចេញមុខបកស្រាយចំពោះការរកឃើញនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay