ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌូនេស៊ីនាំគ្នាដាក់ពាក្យប្តឹងប្រធានាធិបតី និងរដ្ឋមន្ត្រីមួយចំនួនជុំវិញបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុង

    BY Khmernote Media July 9, 2019
    ពលរដ្ឋឥណ្ឌូនេស៊ីនាំគ្នាដាក់ពាក្យប្តឹងប្រធានាធិបតី និងរដ្ឋមន្ត្រីមួយចំនួនជុំវិញបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុង

    ឥណ្ឌូនេស៊ី៖ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមបានដាក់ពាក្យប្ដឹងប្រធានាធិបតី និងរដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយចំនួន ជុំវិញបញ្ហាខ្យល់កខ្វក់ទៅក្នុងទីក្រុងចាកាតា​ ដែលរដ្ឋាភិបាលមិនបានដោះស្រាយជូនពួកគេ។ ប្រជាពលរដ្ឋដែលជាម្ចាស់ដើមបណ្តឹងមួយនេះមានចំនួន ៣១ នាក់ ហើយពួកគេជាពលរដ្ឋធម្មតាមានដូចជា អ្នកលក់ដូរ សិល្បៈករ និងនិស្សិតជាដើម។ តាមរយៈពាក្យបណ្តឹងរបស់ពួកគេនោះគឺបានប្តឹងទៅកាន់លោកប្រធានាធិបតី Joko Widodo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពីបទមិនបានដោះស្រាយបញ្ហាខ្យល់កខ្វក់ជូនប្រជាពលរដ្ឋ និងទុកឲ្យប្រជាពលរដ្ឋត្រូវទទួលរងនូវការបំពុលសុខភាពយ៉ាងធ្ងន់ធ្ងរពីការបំពុលបរិស្ថាននេះ។

    យ៉ាងណាក្តី ពាក្យបណ្តឹងមួយនេះត្រូវបានគេមើលឃើញថា មានគោលបំណង់គ្រាន់ចង់ទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះ ព្រោះវាបានកើតមានយូរឆ្នាំមកហើយ។ គេនៅចាំបានថា បញ្ហានេះផ្ដើមកើតមានតាំងពីឆ្នាំ ២០១៥ មកម្លះ ហើយរហូតមកទល់នឹងពេលវានៅមិនទាន់បានដោះស្រាយទាំងស្រុងនោះទេ ដោយតំបន់ខ្លះនៅតែមានខ្យល់កខ្វក់កម្រិតខ្ពស់ដដែល។ សូមបញ្ជាក់ថា ខ្យល់កខ្វក់នៅក្នុងទីក្រុងចាកាតា បានឡើងដល់កម្រិតសន្ទស្សន៍ ២៤០ ខណៈដែលនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសសន្ទស្សន៍គុណភាពខ្យល់នេះមានកម្រិតត្រឹម ១២ និងនៅក្នុងទីក្រុងសេនហ្វ្រេនស៊ីស្កូ សហរដ្ឋអាមេរិកសន្ទស្សន៍មានកម្រិតខ្ពស់បំផុត ២៦ ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay