ពូកែរំលោភចំណីផ្លូវពេក ថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យម្ចាស់ទីតាំងចំនួន៦ ធ្វើកិច្ចសន្យា ហើយឃាត់ម៉ូតូចំនួន ៦ គ្រឿងរក្សាទុក
- July 6, 2019
នៅថ្ងៃទី០៦.០៧.២០១៩ វេលាម៉ោង១០:៣០នាទី កំលាំងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ១១០ (ផ្លូវសហព័ន្ធរុស្ស៊ី) ក្នុងសង្កាត់ទឹកល្អក់ទី១ យើងបានធ្វើការអប់រំ កិច្ចសន្យា ដល់ម្ចាស់ទីតាំង បានចំនួន០៦ទីតាំង មិនអោយតាំងលក់ និងចតយានយន្ត លើទ្រូងផ្លូវ និងទុក២ភាគ៣សំរាប់ថ្មើរជើង។ ឃាត់ម៉ូតូបានចំនួន៦គ្រឿងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំនិងពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក
- Share This Post: