ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែផ្លូវមួយខ្សែសោះ ប៉ូលិសចាប់អ្នកជិះបញ្ច្រាស លើកម៉ូតូបញ្ចូនទៅខណ្ឌបានទាំងឡានៗតែម្តង

    BY Khmernote Media July 6, 2019
    គ្រាន់តែផ្លូវមួយខ្សែសោះ ប៉ូលិសចាប់អ្នកជិះបញ្ច្រាស លើកម៉ូតូបញ្ចូនទៅខណ្ឌបានទាំងឡានៗតែម្តង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្តដា​ ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៨ និង០០នាទី​ ដល់ម៉ោង១១ និង០០នាទី​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូន ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវលេខ ១៥៤ កែង ១៣ (ផ្លូវឯកទិស)ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

    ជាលទ្ធផល ៖ បានធ្វើការឃាត់យានយន្តដែលជិះបញ្ច្រាសទិសដៅចរាចរណ៍បានចំនួន៥៧គ្រឿង រួមមានរថយន្ដចំនួន០៤ គ្រឿង ម៉ូតូកង់បីចំនួន០៥គ្រឿង និង ម៉ូតូចំនួន ៤៨ គ្រឿង បានបញ្ជូនយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ ដល់ម្ចាស់យានយន្តទាំងនោះ ។

    ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay