ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្ស័យធ្លាក់អាវក្រៅនឹងកាំកង់ម៉ូតូ ទើបជិះទៅបុកបង្គោលភ្លើងបណ្តាលឲ្យមានអ្នកស្លាប់

    BY Khmernote Media July 8, 2019
    សង្ស័យធ្លាក់អាវក្រៅនឹងកាំកង់ម៉ូតូ ទើបជិះទៅបុកបង្គោលភ្លើងបណ្តាលឲ្យមានអ្នកស្លាប់

    ថៃ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយម៉ូតូបាត់បង់ការគ្រប់គ្រងទៅបុកបង្គោលភ្លើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ១២ និង ១៥នាទីថ្ងៃត្រង់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង គេសង្កេតឃើញមានម៉ូតូមួយគ្រឿងបើកបរដោយបុរសពីរនាក់​ បាត់បង់ម្ចាស់ការមកបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។ គេសង្កេតឃើញមានអាវក្រៅមួយជាប់នឹងកង់ក្រោយរបស់ម៉ូតូ ដែលនេះអាចជាមូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រោះតែអ្នកទាំងពីរបានធ្វេសប្រហែសពុំបានទុកដាក់អាវឲ្យបានត្រឹមត្រូវដែលជាហេតុធ្វើឲ្យធ្លាក់ចូលកាំកង់ម៉ូតូ បណ្តាលឲ្យបាត់បង់ការគ្រប់គ្រងជិះទៅបុកបង្គោលភ្លើងបែបនេះ។ នេះគឺជាឧទាហរណ៍មួយដែលគ្រប់គ្នាគួរប្រុងប្រយ័ត្នកុំឲ្យកើតមានឡើងចំពោះខ្លួន៕

    អត្ថបទ​៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay