ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃផ្សៃណាស់! លោកសង្ឃមួយអង្គ យកខ្សែភ្លើងវាយកូននេនឲ្យរបួស ដោយសារតែខឹងនេនរំខានពេលកំពុងឆាន់ស្រា ម្តាយខំទៅប្តឹងខាងភូមិឃុំហើយតែគ្មានដំណោះស្រាយ

    BY Khmernote Media July 8, 2019
    ព្រៃផ្សៃណាស់! លោកសង្ឃមួយអង្គ យកខ្សែភ្លើងវាយកូននេនឲ្យរបួស ដោយសារតែខឹងនេនរំខានពេលកំពុងឆាន់ស្រា ម្តាយខំទៅប្តឹងខាងភូមិឃុំហើយតែគ្មានដំណោះស្រាយ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានករណីហិង្សាមួយកើតឡើង ដោយមានលោកសង្ឃមួយអង្គបានប្រើហិង្សាមកលើកូននេន២រូបធ្វើឲ្យមានរបួសស្នាមដោយសារតែកូននេនបានរំខានលោកសង្ឃរូបនោះឆាន់ស្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅ វត្តឧត្តរគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

    ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Sorphea Ps បានរៀបរាប់ថា៖ “ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ។ សម្តីម្តាយក្មេង៖ករណីព្រះសង្ឃវាយកូននេនដោយប្រើខ្សែភ្លើងដោយហេតុថានេនរំខានគាត់ឆាន់ស្រា។ ហេតុការណ៌នេះកើតឡើងនៅវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែននិងប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ គាត់បញ្ជាក់ថាគេគំរាមគាត់មិនអោយគាត់ផុសទេ ហេតុការណ៌នេះកើតឡើងនៅថ្ងៃទី០៦ កក្កដា ២០១៩។ ខ្ញុំមានលេខទូរស័ព្ទទំនាក់ទំនងរបស់ម្តាយក្មេង”។

    ក្រោយពីមានការបង្ហោះស្វែងរកយុត្តិធម៌ ដោយសារតែបានរងគ្រោះអំពើហិង្សាហើយមិនទាន់មានដំណោះស្រាយ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គមសម្តែងការខឹងសម្បារជាខ្លាំង និងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវដោះស្រាយបញ្ហានេះជាបន្ទាន់៕

    ប្រភព៖ Sorphea Ps
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay