ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកអាសយដ្ឋានរបស់ស្ត្រី ដែលត្រូវប្តីវាយដំ និងយកកាំបិតឆូតមុខ ដើម្បីអាចជួយអន្តរាគមន៍
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការលើកឡើងថា មានករណីស្ត្រីម្នាក់ឈ្មោះលីណា ត្រូវបានប្តីវ៉ៃ និងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ ហើយបានមកពេទ្យគ្មានលុយទេ ព្រោះត្រូវប្តីប្រមូលយកលុយ និងទូរសព្ឌ័អស់ហើយ។ ករណីនេះធ្វើឲ្យបងប្អូនមហាជនជាច្រើនមានការអាណិតអាសូរស្ត្រីរងគ្រោះយ៉ាងខ្លាំង។
ជុំវិញករណីនេះផងដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា “បន្ទាប់ពីបានឃេីញព័ត៌មានចុះផ្សាយនៅលេីបណ្តាញសង្គមរួចមក សមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកជនរងគ្រោះ ដេីម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ បេីបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះសូមជួយប្រាប់ពីអាសយដ្ឋានគាត់ផងដេីម្បីអោយសមត្ថកិច្ចជួយគាត់លេីកិច្ចការនេះ”។
ដូច្នេះប្រសិនបើប្អូនបានដឹង ឬក៏បានស្គាល់ពីអាសយដ្ឋានរបស់ស្ត្រីរងគ្រោះ សូមប្រញាប់រាយការណ៍ទៅកាន់ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់៕



អត្ថបទ៖ សេម

