ប្រពន្ធចង់រួមភេទ តែប្តីមិនព្រម ប្រពន្ធខឹងចាប់កាត់លិង្គប្តីចោលតែម្តង
អ៊ូហ្គង់ដា៖ បុរសជាប្តីម្នាក់ត្រូវបានប្រពន្ធកាត់លិង្គឡើងដាច់ខ្ទេចខ្ទី ក្រោយគាត់បានបដិសេធមិនព្រមរួមភេទជាមួយនាង។ បុរសជាជនរងគ្រោះមានឈ្មោះថា Moses Okot អាយុ ៤៦ ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងតំបន់ Apac ភាគខាងត្បូងប្រទេសអ៊ូហ្គង់ដា។ ស្រ្តីជាប្រពន្ធមានឈ្មោះថា Beatrice Acen អាយុ៣៥ឆ្នាំ ជាមេផ្ទះ និងមានទម្លាប់ផឹកស្រាជាប្រចាំ។ ក្នុងថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ១០ យប់ នាងបានត្រលប់មកពីផឹកស្រាវិញដោយមានអាការស្រវឹងជោគតែម្តង ហើយពេលទៅដល់ផ្ទះភ្លាមនាងបានបបួលបុរសជាប្តីរួមភេទជាមួយគ្នា ខណៈបុរសជាប្តីកំពុងតែគេងយ៉ាងលង់លក់ទៅហើយ។ ពេលនោះបុរសជាប្តីក៏បានបដិសេធ និងសម្ងំដេកបន្ត។
ដោយខឹងនឹងការបដិសេធ និងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផង ស្រ្តីជាប្រពន្ធក៏បានយកកាំបិតមកកាត់ប្រដាប់ភេទបុរសជាប្តីឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។ តាមសំដីអ្នកជិតខាងបានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលនាង Beatrice Acen បានប្រើអំពើហឹង្សាលើប្តីនោះ ដ្បិតអីនាងតែងរករឿងប្តីជាប្រចាំហើយកាលពីឆ្នាំទៅនាងធ្លាប់បានវាយប្តីរបស់នាងឲ្យបាក់ឆ្អឹងម្តងរួចហើយ។ ពេលនេះស្រ្តីជាជនដៃដល់ត្រូវបានអាជ្ញាធរឃាត់ខ្លួនដើម្បីធ្វើការអប់រំ ហើយគេនៅមិនទាន់ច្បាស់ថា បុរសជាប្តីនឹងបន្តរស់នៅជាមួយនាងទៀតឬក៏យ៉ាងណានោះទេ៕
អត្ថបទ៖ ភក្តី

