ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវថៃរកឃើញថា តែគុជមានផ្ទុកនូវសារធាតុស្ករច្រើនលើសកម្រិតស្តង់ដាសុខភាព

    BY Khmernote Media July 12, 2019
    ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវថៃរកឃើញថា តែគុជមានផ្ទុកនូវសារធាតុស្ករច្រើនលើសកម្រិតស្តង់ដាសុខភាព

    ថៃ៖ តែគុជគឺជាភេសជ្ជៈមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមយុវវ័យ ព្រោះតែវាមានរសជាតិផ្អែមឆ្ងាញ់ និងប្លែកពីភេសជ្ជៈផ្សេងទៀត។ យ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា តែគុជមានផ្ទុកនូវសារធាតុស្ករច្រើនលើសកម្រិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវថៃ ដោយបានធ្វើតេស្តលើតែគុជប្រមាណជា ២៥ ម៉ាកយីហោផ្សេងគ្នា ហើយលទ្ធផលនៃការសិក្សាត្រូវបានចុះផ្សាយជាសាធារណៈនៅក្នុងសារព័ត៌មាន BANGKOKPOST ផងដែរ។

    តាមរបាយការណ៍សុខភាពបានបង្ហាញថា សម្រាប់មនុស្សប្រុសពេញវ័យម្នាក់ក្នុងមួយថ្ងៃត្រូវការជាតិស្ករត្រឹមតែ ៣៧,៥ ក្រាម​ ឬស្មើនឹង​ ៩ ស្លាបព្រាកាហ្វេ ហើយសម្រាប់រាងកាយមនុស្សស្រីពេញវ័យវិញត្រូវការជាតិស្ករកាន់តែតិចគឺត្រឹមកម្រិត ២៥ ក្រាម ឬស្នើនឹង ៦ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ យ៉ាងណាក្តី បរិមាណជាតិស្ករ ដែលមាននៅក្នុងតែគុជត្រឹមតែមួយកែវ គឺអាចមានផ្ទុកនូវសារធាតុស្ករច្រើនជាងអ្វី ដែលលោកអ្នកត្រូវការក្នុងមួយថ្ងៃបាត់ទៅហើយ ចុះទម្រាំតែលោកអ្នកត្រូវញ៉ាំអាហារ ដែលមានជាតិស្ករជាច្រើនទៀតនោះ វាមានន័យថាជាតិស្ករក្នុងរាងកាយរបស់លោកអ្នកគឺកាន់តែលើសច្រើន។ សូមបញ្ជាក់ថា​ ការទទួលទានជាតិស្ករច្រើនលើសកម្រិតនឹងជំរុញឲ្យលោកអ្នកឆាប់ធាត់លើសទម្ងន់ ហើយត្រូវប្រឈមនឹងបញ្ហាសុខភាពជាច្រើនករណីទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay