ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann មុនពេលការប្រកួត World Cup 2018 មកដល់

    BY Khmernote Media March 26, 2018
    ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann មុនពេលការប្រកួត World Cup 2018 មកដល់

    ក្លឹបអ្នកមានបុណ្យ Barcelona កំពុងខិតខំប្រឹងប្រែងទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid អោយបានមុនពេលការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្សីមកដល់។

    ក្លឹបអ្នកមានបុណ្យ Barcelona មានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann អស់រយៈពេលជាយូរមកហើយ ជាពិសេសក្លឹបអ្នកមានបុណ្យ Barcelona មានបំណងចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនៅក្នុងរដូវកាលខាងមុខនេះ ដើម្បីជៀសវាងកុំអោយមានក្លឹបជាច្រើនចូលរួមប្រជែងដេញថ្លៃរូបគេនៅក្នុងរដូវក្ដៅខាងមុខនេះ។

    ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ ដែលការចចារបានសម្រេចពីរដំណាក់កាលហើយ ខណៈដែលពេលនេះក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងបើកការពិភាក្សាម្ដងទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay