ខ្មែរណូត

ស្វែងរក

  • កីឡា

    Man City ត្រៀមទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid ខណៈដែល Isco កំពុងត្រៀមចាកចេញពី Real Madrid នៅរដូវកាលក្រោយ

    BY Khmernote Media March 27, 2018
    Man City ត្រៀមទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid ខណៈដែល Isco កំពុងត្រៀមចាកចេញពី Real Madrid នៅរដូវកាលក្រោយ

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំគម្រោងទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 75លានផោន។

    ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានច្រានចោលសំណើរសុំទិញរបស់ក្លឹបមេឃខៀវ Manchester City ពីរដងរួចមកហើយ ប៉ុន្ដែខ្សែបម្រើរូបនេះហាក់ដូចជាកំពុងចាប់អារម្មណ៍ក្លឹបមេឃខៀវ Manchester City វិញបន្ទាប់ពីលោក Pep Guardiola ចូលមកដឹកនាំក្លឹបមេឃខៀវ Manchester City ហើយជាពិសេស Isco មានបំណងចង់លេងជាមួយនឹងក្រុមរបស់លោក Pep Guardiola ដែលកំពុងដឹកនាំ។

    យោងតាមការរាយការណ៍បានអោយដឹងថា៖ លើសពីនេះទៅទៀតខ្សែបម្រើ Isco កំពុងត្រៀមចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ បន្ទាប់ពីមានភាពចម្រុងចម្រាសមួយចំនួនជាមួយនឹងក្លឹបអធិរាជសរ Real Madrid។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay