លោក Mourinho រីករាយក្នុងការជួបជាមួយនឹងខ្សែការពារ Umtiti ទាក់ទងនឹងការផ្ទេរមកកាន់ទឹកដី Old Trafford នៅរដូវកាលក្រោយ
- March 27, 2018
លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយទៅកាន់ខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona ទាក់ទងនឹងការផ្ទេរចេញពីទឹកដី Camp Nou មកកាន់ទឹកដី Old Trafford នៅក្នុងរដូវកាលក្រោយនេះ។

យោងតាមការរាយការណ៍របស់សារពត៌មាន Sport បានអោយដឹងថា៖ ខ្សែការពារ Samuel Umtiti មានការមិនពេញចិត្តនិងមិនសប្បាយចិត្តជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលមិនមានបំណងដំឡើងប្រាក់ឈ្នួលពលកម្មអោយរូបគេដើម្បីលើកទឹកចិត្តអោយខ្សែការពារសញ្ជាតិបារាំងរូបនេះ បន្ទាប់ពី Umtiti ផ្ទេរពីក្លឹប Lyon មកកាន់ក្លឹប Barcelona អស់រយៈពេល 18ខែមកនេះ។
ពេលនេះតម្លៃខ្លួនរបស់ខ្សែការពារសញ្ជាតិបារាំង Samuel Umtiti មានតម្លៃដល់ទៅ 60លានអឺរ៉ូ ហើយលោក Jose Mourinho បាននិយាយថាលោកនឹងព្យាយាមចុះហត្ថលេខាទិញខ្សែការពាររូបនេះមកកាន់ទឹកដី Old Trafford នៅក្នុងរដូវកាលក្រោយហើយសន្យាផ្ដល់ប្រាក់ឈ្នួលអោយ Umtiti ក្នុងមួយឆ្នាំ 9លានអឺរ៉ូ។

បុត្រ
ប្រភព៖ Goal
- Share This Post:






