ចុម.! ស្ងាត់ៗ ម្ចាស់បទ PANAMA មកច្រៀងនៅស្រុកខ្មែរ តាមរយៈក្រុមហ៊ុនស្រាបៀរ GANZBERG
តាមការប្រកាសអោយដឹងពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា លោក Metteo ម្ចាស់បទ Panama ដែលមានភាពល្បីល្បាញកាលពីពេលថ្មីៗនេះ នឹងមកដល់ស្រុកខ្មែរយើងឆាប់ៗនេះ ដើម្បីធ្វើការសំដែង ហើយនេះជាលើកដំបូងបំផុតរបស់លោកក្នុងដំណើរមកកាន់ស្រុកយើងនេះ។ ក្រុមហ៊ុនស្រាបៀរ GANZBERG ដដែលបានអោយដឹងទៀតថា ដំណើរមកកាន់ស្រុកខ្មែរ ក្នុងកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យលើកដំបូងរបស់លោក Metteo ។ បទចម្រៀង Panama នេះផងដែរមានភាពល្បីល្បាញខ្លាំង នៅលើបណ្តាញសង្គម Youtube ហើយបទនេះដែរផលិតឡើងតាំងពីឆ្នាំ២០១៣ មកម្លេះប៉ុន្តែចាប់ផ្តើមល្បីខ្លាំងនាចុងឆ្នាំ ២០១៧ ដោយមានអ្នកយកបទ Panama ទៅច្រៀង Cover និងរាំយ៉ាងច្រើនពេញបណ្តាញសង្គមនានា។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យ និងមានការចូលរួមសម្តែងពីសំណាក់តារាចម្រៀងបរទេសល្បីៗ ដូចជាលោក Silento ជាដើម។ ហើយក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំរួចជាស្រេចក្នុងការនាំយកតារាចម្រៀងល្បីឈ្មោះ Metteo ម្ចាស់បទ Panama អោយមកស្គាល់ស្រុកខ្មែរ ក៏ដូចជាបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ៕
