កីឡា

រឿង «Mulan» របស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការធ្វើពហិការ បន្ទាប់ពីនាង Liu Yifei គាំទ្រដល់កម្លាំងប៉ូលីសហុងកុង

BY
autoadmin
August 17, 2019

ភាពយន្តផលិតតាមគំនូរជីវចលរឿង «Mulan» របស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការ បន្ទាប់ពីតារារបស់ខ្លួនបានគាំទ្រការគាំទ្រដល់កម្លាំងប៉ូលីសហុងកុង។ មូលហេតុគឺដោយសារ តារាសម្តែងជនជាតិចិន-អាមេរិក នាង Liu Yifei បានសរសេគាំទ្រដល់ក្រុមប៉ូលីសបង្រ្កាបបាតុករហុងកុងនៅលើបណ្ដាញសង្គមដ៏ធំរបស់ចិន Weibo ។ ហើយគិតមកទល់ពេលនេះ ក្រុងហុងកុងត្រូវបានញាំញីដោយការតវ៉ារយៈពេល ១០សប្តាហ៍ ហើយពេលខ្លះមានទាំងការប៉ះទង្គិចបង្កជាហិង្សាផងដែរ។

យោងតាមកាសែត Beijing People’s People’s Daily បានឱ្យដឹងថា ក្នុងសារមួយនោះនាង Liu Yifei បានសរសេរថា៖ «ខ្ញុំក៏គាំទ្រដល់ប៉ូលីសហុងកុង អ្នកអាចវាយខ្ញុំបានពេលនេះ»។ គួរឱ្យដឹងដែរថា ការតវ៉ាបានចាប់ផ្តើមកាលពី ១០សប្តាហ៍មុន ដែលក្រុមបាតុករបានប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ដែលជាច្បាប់អនុញ្ញាឱ្យឧក្រិដ្ឋជនត្រូវបញ្ជូនទៅកាត់ទោសនៅឯចិនដីគោក ប៉ុន្តែវាបានអូសបន្លាយទៅជាការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយនៅក្នុងទីក្រុងនេះ៕

អត្ថបទ៖ លីដា

Share This Post: