ខ្មែរណូត

ស្វែងរក

  • កីឡា

    Dembele កំពុងត្រូវបានក្លឹបយក្សធំៗ 3 ចាប់អារម្មណ៍ បន្ទាប់ពីរូបគេបង្ហើបចង់ចាកចេញពី Barcelona

    BY Khmernote Media March 28, 2018
    Dembele កំពុងត្រូវបានក្លឹបយក្សធំៗ 3 ចាប់អារម្មណ៍ បន្ទាប់ពីរូបគេបង្ហើបចង់ចាកចេញពី Barcelona

    ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងត្រូវបានក្លឹប Atletico Madrid, Arsenal និង Liverpool ចាប់អារម្មណ៍ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានបំណងចង់ចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ។

    ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កំពុងជំរុញអោយក្លឹបកាំភ្លើងធំ Arsenal តាមប្រមាញ់អតីតមិត្តរួមក្រុមរបស់គេគឺកីឡាករ Ousamane Dembele ពីក្លឹប Barcelona ខណៈដែលពេលនេះលោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹករបស់ Dembele ដែរនោះក៏ត្រៀមលុយ 160លានអឺរ៉ូ ដូចគ្នាដើម្បីតាមប្រមាញ់ Dembele អោយបាននៅក្នុងរដូវកាលក្រោយ។

    ទន្ទឹមនឹងនេះដែរក្លឹប Atletico Madrid ក៏មានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Ousmane Dembele ដូចគ្នាហើយ Atletico Madrid អាចនឹងយកខ្សែប្រយុទ្ធ Ousmane Dembele ធ្វើជាថ្នូរដើម្បីដោះដូរជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona។

    បុត្រ

    ប្រភព​៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay