អន្តរជាតិ

មហាសេដ្ឋីម្នាក់គ្រោងបរិច្ចាគប្រាក់ ១ ពាន់លានដុល្លារជួយការពារបរិស្ថានភពផែនដី

BY
Khmernote Media
September 20, 2019

កាលពីខែមុននេះ លោកមហាសេដ្ឋី Hansjörg Wyss ជាអ្នកជំនួញជនជាតិស្វីសបានធ្វើការបរិច្ចាគប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការជួសជុល និងកែលម្អព្រះវិហារកាតូលិកមជ្ឈិមសម័យ Notre Dame Cathedral ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ហើយកន្លងមកមហាសេដ្ឋីវ័យ ៨៣ ឆ្នាំរូបនេះក៏ធ្លាប់ធ្វើការបរិច្ចាគទឹកប្រាក់ប្រមាណជា ៦៦ លានដុល្លារអាមេរិក ដើម្បីជួយអង្គការ ស្ថាប័ន និងមូលនិធិសប្បុរសធម៌ជាច្រើននៅជុំវិញពិភពលោកផងដែរ។ ការបរិច្ចាគទឹកប្រាក់ដ៏ច្រើនគឺជារឿងល្អប្រសើរ និងគួរឲ្យគោរពទៅហើយ តែយ៉ាងណាក្តីមានមហាជនជាច្រើនបានសំណូមពរលោកមហាសេដ្ឋីរូបនេះឲ្យជួបរិច្ចាគប្រាក់មួយចំនួន ដើម្បីសង្គ្រោះបរិស្ថានភពផែនដី ឬអ្នកអត់មានផ្ទះសម្បែងខ្លះផង។

ក្រោយទទួលបានមតិសំណូមពរជាច្រើនពីសំណាក់មហារជននៅជុំវិញពិភពលោក ពេលនេះលោកមហាសេដ្ឋី Hansjörg Wyss បានឆ្លើយតមជាសាធារណៈជាមួយនឹងការផ្តល់ជូនជាពិសេសមួយហើយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន TRUTHTHEORY ដែលបានដកស្រង់យកសារពីបណ្តាញសង្គម Twitter ផ្លូវការរបស់មហាសេដ្ឋីរូបនេះបានឲ្យដឹងថា លោកនឹងបរិច្ចាគប្រាក់ ១ ពាន់លានដុល្លារអាមេរិកទៀត ដើម្បីការពារបរិស្ថានភពផែនដីប្រមាណជា ៣០% នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។ សេចក្តីប្រកាសជាផ្លូវការនេះ បានធ្វើឲ្យមហាជននៅជុំវិញពិភពលោកសប្បាយរីករាយ និងកោតសរសើរជាខ្លាំងផងដែរ៕

 

អត្ថបទ៖ ភក្តី

Share This Post: