ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal ពីក្លឹប Bayern Munich ក្នុងតម្លៃផ្ទេរ 60លានផោន

    BY Khmernote Media March 29, 2018
    បិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal ពីក្លឹប Bayern Munich ក្នុងតម្លៃផ្ទេរ 60លានផោន

    ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal ពីក្លឹប Bayern Munich ក្នុងតម្លៃផ្ទេរ 60លានផោន នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Le Cuarta។

    ក្លឹបបិសាចក្រហម Manchester United មានបំណងចង់ផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែបម្រើសញ្ជាតិឈីលីរូបនេះក្នុងមួយឆ្នាំ 18លានអឺរ៉ូ ដើម្បីអូសទាញខ្សែបម្រើរូបនេះមកកាន់ទឹកដី Old Trafford មកលេងជាមួយនឹងខ្សែបម្រើប្រយុទ្ធ Alexis Sanchez។

    នេះការដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal នេះក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខក្នុងការប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះដូចគ្នា ហើយដូចគ្នានឹងនោះដែរលោក Antonio Conte ក៏ធ្លាប់ធ្វើការជាមួយនឹងខ្សែបម្រើ Arturo Vidal ដែរកាលពួកគេនៅក្នុងក្លឹបសេះបង្កង់ Juventus។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay