PSG កំពុងអូសទាញខ្សែបម្រើ Miralem Pjanic អោយចាកចេញពីក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវកាលក្រោយ
- March 29, 2018
ខ្សែបម្រើ Miralem Pjanic របស់ក្លឹបសេះបង្កង់ Juventus កំពុងស្ថិតនៅក្នុងគោលដៅចង់បានរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germian នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើសញ្ជាតិ បូស្នៀ រូបនេះបានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងលីគកំពូលរបស់ប្រទេសបារាំង ដោយក្លឹបដំបូងរបស់ខ្សែបម្រើរូបនេះគឺក្លឹប Lyon។ បន្ទាប់មកខ្សែបម្រើរូបនេះបានផ្ទេរទៅកាន់លីគកំពូលរបស់ប្រទេសអ៊ីតាលី ក្រោយមានការតាមចែចាវពីក្លឹបឆ្មាខ្មៅ AS Roma ខណៈដែលពេលបច្ចុប្បន្ន Pjanic កំពុងតែប្រកបអាជីពជាមួយនឹងក្លឹបសេះបង្កង់ Juventus។
ក្លឹបអ្នកមានបារាំង PSG មានបំណងចង់បានខ្សែបម្រើរូបនេះហើយសន្យាថានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយ Pjanic ក្នុងមួយឆ្នាំដល់ទៅ 9លានអឺរ៉ូ ឯណោះ។ ដូចគ្នានឹងនោះដែរ ក្លឹបសេះបង្កង់ Juventus មិនមានបំណងចង់លក់ខ្សែបម្រើ Miralem Pjanic ទេ ប៉ុន្ដែក្លឹបអ្នកមានបារាំង PSG បានបង្កើនប្រាក់ឈ្នួលពលកម្មអោយរូបគេដល់ទៅទ្វេដង ធ្វើអោយ Pjanic កំពុងពិចារណាក្នុងការចាកចេញពីក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវកាលក្រោយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






