ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសម្នាក់រងរបួសនៅរន្ធគូថនិងចុងពោះវៀនយ៉ាងធ្ងន់ធ្ងរ ដោយសារតែរូបគេទៅលេងកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង

    BY Khmernote Media September 14, 2019
    ក្មេងប្រុសម្នាក់រងរបួសនៅរន្ធគូថនិងចុងពោះវៀនយ៉ាងធ្ងន់ធ្ងរ ដោយសារតែរូបគេទៅលេងកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង

    ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់បានរងរបួសនៅរន្ធគូថ និងចុងពោះវៀនយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរូបគេទៅលេងទឹកនៅកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង ហើយត្រូវទឹកនោះបាញ់ចំរន្ធគូថ។ ក្មេងប្រុសរងគ្រោះរស់នៅក្នុងក្រុង Fuzhou ខេត្ត Jiangxi ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុម្តាយរបស់កុមាររងគ្រោះបាននាំរូបគេទៅចូលរួមពិព័រណ៍បាញ់ទឹកមួយដែលរៀបចំឡើងនៅក្នុងឧទ្យានសាធារណៈក្បែរផ្ទះរបស់គាត់ ហើយពេលនោះកុមាររងគ្រោះក៏បានចូលទៅងូតទឹងលេងជាមួយនឹងមនុស្សជាច្រើននាក់ផ្សេងទៀត។

    យ៉ាងណាក្តី ពេលកំពុងងូតទឹកលេងនោះស្រាប់តែកុមាររងគ្រោះដើរទៅចំកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង ហើយដោយចៃដន្យទឹកនោះបានបាញ់ចំរន្ធគូថគាត់ទៀត ទើបធ្វើឲ្យគាត់មានរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ រហូតមកទល់នឹងពេលនេះរន្ធគូថនិងចុងពោះវៀនរបស់គាត់មានរបួសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យគាត់មិនអាចបត់ជើងតាមរន្ធគូថបាននោះទេ ហើយខាងវេជ្ជបណ្ឌិតបានសម្រេចវះកាត់ត្រង់ពោះរបស់គាត់ដើម្បីប្រមូលលាមកចេញមកក្រៅជាបណ្ដោះអាសន្នសិនរហូតដល់រន្ធគូថនិងចុងពោះរៀនរបស់គាត់ជាសះស្បើយ ១០០% ឡើងវិញ៕


    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay