កីឡា

ក្រុម Myfriend មានសង្ឃឹមច្រើនគួរសមដែរក្នុងការយកឈ្នះក្រុម នាថអាស៊ី នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup សប្ដាហ៍នេះ

BY
Khmernote Media
March 29, 2018

មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Myfriend ដែលត្រូវប៉ះជាមួយនឹងក្រុម នាថអាស៊ី នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Myfriend នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម នាថអាស៊ី គឺក្រុមរបស់គាត់មិនដែលមានបទពិសោធន៍ប៉ះគ្នាទេកាលពីមុនមក។ ប៉ុន្ដែគាត់យល់ឃើញថាក្រុម នាថអាស៊ី គឺជាក្រុមខ្លាំងមួយដែលគាត់មិនអាចមើលស្រាលបាន។ សមត្ថភាពនិងយុទ្ធសាស្រ្ដរបស់ក្រុម នាថអាស៊ី ក៏គាត់យល់ឃើញថាល្អដែរព្រោះអ្នកតំណាងក្រុម Myfriend នេះយល់ថាក្រុមដែលឡើងមកដល់វគ្គនេះគឺជាក្រុមខ្លាំងទាំងអស់។

ចំណែកឯក្រុម Myfriend របស់គាត់វិញទើបតែបង្កើតបាន 2 ឆ្នាំតែប៉ុណ្ណោះហើយក្រុមរបស់គាត់មិនសូវបានចូលរួមប្រកួតពានរង្វាន់ធំៗបែបនេះទេកាលពីមុនមក។ ចំណែកឯកីឡាកររបស់ក្រុម Myfriend វិញគាត់បានប្រាប់ថា ភាគច្រើនកីឡាកររបស់គាត់សុទ្ធតែជាយុវជនសិស្សសាលាដូច្នោះកូនក្រុមរបស់គាត់ពុំសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយពេលមកហ្វឹកហាត់។ ចំណែកឯកីឡាករអាជីពនិងកីឡាករបរទេសវិញគឺក្រុមរបស់គាត់មិនមានកីឡាករអាជីពនិងបរទេសចូលរួមទេ។

ចំពោះការប្រកួតដែលរៀបចំឡើងដោយក្រុម Ganzberg Beer គាត់យល់ឃើញថាល្អ ព្រោះក្រុមហ៊ុន Ganzberg Beer បានបើកឱកាសអោយយុវជនជំនាន់ក្រោយងាកមករកកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀន។ ហើយគាត់ចង់អោយការប្រកួតពានរង្វាន់ Ganzberg Cup នេះកើតមានរៀងរាល់ឆ្នាំ។

បុត្រ

 

Share This Post: