ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដើម្បីទទួលបានម៉ូតសក់ស្អាត គួរតែកាត់ទៅតាមប្រភេទនៃទម្រង់មុខរបស់អ្នក

    BY Khmernote Media March 30, 2018
    ដើម្បីទទួលបានម៉ូតសក់ស្អាត គួរតែកាត់ទៅតាមប្រភេទនៃទម្រង់មុខរបស់អ្នក

    ក្មេងនារីគ្រប់រូបតែងតែផ្លាស់ប្ដូរស្ទាយរបស់ខ្លួនជាប្រចាំ ដើម្បីទទួលបាននូវភាពទាក់ទាញក៏ដូចជាភាពទាន់សម័យ។ ជាពិសេសការលេងម៉ូតសក់ ដោយអ្នកតែង តែផ្លាស់ប្ដូរម៉ូតសក់ទាំងមិនបានដឹងច្បាស់ថាទម្រង់មុខរបស់យើងបែបណា ហើយកាត់បែបណាសមនោះទេ។ ហេតុនេះមុននឹងអ្នកសម្រេចចិត្តកាត់សក់គួរតែយល់ពីទម្រង់មុខរបស់ខ្លួនឯងជាមុនសិន។ ខាងក្រោមនេះគឺជាការមើលទម្រង់មុខ ថាគួរកាត់បែបណាទើបសមនឹងមុខរបស់ខ្លួន៖

    ១. មុខរាងពងក្រពើ៖ អ្នកដែលមានទម្រង់មុខបែបនេះគឺងាយស្រួលលេងម៉ូតសក់ជាខ្លាំងព្រោះថាលេងស្ទាយបែបណាក៏ស្រស់ស្អាតដែរ តែស្ទាយទាំង៣ដែលសាកសមបំផុតគឺ៖

    • ស្ទាយសក់វែង
    • ស្ទាយសក់រួញបន្ដិចបែបអង្គារដី
    • ស្ទាយសក់ខ្លី

    ២. មុខរាងដូចជាទម្រង់គ្រាប់ពេជ្រ៖ អ្នកដែលមានទម្រង់មុខបែបនេះគួរតែកាត់សក់ទៅតាមទម្រង់ចង្កា និងជៀសវាងលេងស្ទាយសក់ត្រង់ៗព្រោះវានឹងធ្វើឲ្យឃើញមុខធំ។

    ៣. មុខរាងបេះដូង៖ អ្នកមានទម្រង់មុខបែបនេះគឺគេកាត់ស្របទៅនឹងចង្កា និងភ្នែក ដូចនេះស្ទាយដែលសាកសមគឺ៖

    • កាត់សក់ត្រឹមពាក់កណ្ដាលខ្នង
    • ស្ទាយសក់រួញតិចៗពាក់កណ្ដាលខ្នង
    • ស្ទាយវែកសក់ទៅមួយចំហៀង

    ៤. មុខរាងចតុកោន៖ អ្នកដែលមានទម្រង់មុខបែបនេះគឺមានចង្កា ក៏ដូចជាថ្គាមធំ ហើយដើម្បីបិទបាំងយើងគួរតែកាត់ស្ទាយកន្ទុយសេះដែលជួយឲ្យឃើញមុខរបស់យើងតូច៖

    • ទុកសក់វែងជាមួយនឹងស្ទាយកន្ទុយសេះ
    • ស្ទាយសក់ទឹករលកជាមួយនឹងកន្ទុយសេះ
    • ម៉ូតសក់ខ្លីជាមួយនឹងសក់សេះ

    ៥. មុខរាងមូល៖ អ្នកដែលមានទម្រង់មុខបែបនេះគួរតែទុកសក់ឲ្យវែង ជៀងវាងកាត់សក់ខ្លីជាងចង្ការបស់ខ្លួនដាច់ខាតព្រោះវានឹងធ្វើឲ្យឃើញថ្គាមក៏ដូចជាថ្ពាល់ធំ។

    ៦. មុខរាងការ៉េ៖ អ្នកដែលមានទម្រង់មុខបែបនេះគឺពិបាករកម៉ូតបំផុតព្រោះវាពិបាកនិងបិទបាំងថ្កាមដ៏ធំរបស់អ្នក ដូចនេះអ្នកគួរតែសាកល្បងស្ទាយទាំងនេះដើម្បីការងារកុំឲ្យឃើញថ្កាមធំ៖

    • កាត់សក់ឲ្យក្ដោបនឹងមុខ
    • វែកសក់ទៅចំហៀង ជាមួយនឹងសក់រួញអង្គារដី
    • ទំលាក់សក់វែងជាមួយនឹងកន្ទុយសេះ។
      https://1.bp.blogspot.com/-qxrClVxik2A/Wr2-NzeC8GI/AAAAAAAAQLA/4gbmJwWpmwMNPlV2V1HudtxSV6V38Tx0gCLcBGAs/s1600/3824355-6-06-1469097391-650-7df9e3be11-1469109832.jpg

     

    អត្ថបទ៖ Sai

    ប្រភព៖ mthai

    Share This Post: