ខ្មែរណូត

ស្វែងរក

  • កីឡា

    Ronaldo ខកចិត្តជាមួយនឹងលោក Florentino Perez ស្របពេលដែលក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញរូបគេនៅក្នុងរដូវក្ដៅខាងមុខ

    BY Khmernote Media March 30, 2018
    Ronaldo ខកចិត្តជាមួយនឹងលោក Florentino Perez ស្របពេលដែលក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញរូបគេនៅក្នុងរដូវក្ដៅខាងមុខ

    ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ។

    យោងតាមការរាយការណ៍របស់សារពត៌មាន Diario Gol បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មានការខកចិត្តចំពោះលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ដែលជាអ្នកបដិសេធមិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។

    ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថានឹងទទួលបានប្រយោជន៍ខ្លះនៅក្នុងការផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo នេះ។ ក្រុមហ៊ុន Chevrolet គ្រោងនឹងឧបត្ថម្ភប្រាក់ទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងការទិញខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងរដូវក្ដៅខាងមុខនេះ។ លើសពីនេះទៅទៀតក្លឹបបិសាចក្រហម Manchester United សន្យានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំ 30លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay