ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពុទ្ធោ! ជាក្មេងកំព្រាក៏មករស់នៅជាមួយនឹងម្តាយធំ តែបែរជាត្រូវឪពុកមាតិរិច្ឆានចាប់រំលោភបានសម្រេចទាំង៤នាក់ រាប់ឆ្នាំហើយទើបបែកធ្លាយ

    BY Khmernote Media September 14, 2019
    ពុទ្ធោ! ជាក្មេងកំព្រាក៏មករស់នៅជាមួយនឹងម្តាយធំ តែបែរជាត្រូវឪពុកមាតិរិច្ឆានចាប់រំលោភបានសម្រេចទាំង៤នាក់ រាប់ឆ្នាំហើយទើបបែកធ្លាយ

    ខេត្តក្រចេះ៖ នគរបាលស្រុកព្រែកប្រសព្វ បានចាប់ឃាត់ខ្លួនបុរសជាឱពុកមាម្នាក់ជាប់សង្ស័យនឹងករណីចាប់រំលោភក្មួយស្រីដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនិងបែកធ្លាយ។ អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា ជនសង្ស័យក្នុងអំពើរំលោភក្មួយស្រីនិងបានចាប់ខ្លួននេះឈ្មោះអេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ និងត្រូវបាននគរបាលចាប់កាលពីថ្ងៃទី១១ ខែកញ្ញា។

    ជនម្នាក់នេះត្រូវជាឱពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះទាំង៤នាក់ ដោយម្តាយរបស់ពួកគេ ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ធជនសង្ស័យ។ ក្មេងស្រីរងគ្រោះទាំង៤នាក់ ក្នុងនោះមាន៣នាក់ជាបងប្អូនបង្កើត មានអាយុចាប់ពី១២ដល់១៧ឆ្នាំ និងម្នាក់ទៀតជាបងប្អូនជីដូនមួយមានអាយុ១៥ឆ្នាំ។ ពួកគេខ្លះកំព្រាម្តាយនិងខ្លះកំព្រាឱពុក និងបានរស់នៅជាមួយម្តាយធំ(ប្រពន្ធជនសង្ស័យ) មានរយៈពេលជាច្រើនឆ្នាំមកហើយ។ លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជន បានបញ្ជាក់ថា ក្មេងស្រីទាំង ៤នាក់សុទ្ធតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច មានរយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេមិនហ៊ានទម្លាយរឿងនេះដោយសារខ្លាចការគំរាមរបស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ ខណៈក្មេងស្រីរងគ្រោះទាំង៤នាក់កំពុងត្រូវបានសង្រ្គោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay