ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte បើកដៃឲ្យពលរដ្ឋចង់វាយក៏បាន ចង់បាញ់ក៏បានលើពួកមន្ត្រីពុករលួយ កុំឲ្យតែសម្លាប់ទៅបានហើយ

    BY Khmernote Media September 14, 2019
    លោក Rodrigo Duterte បើកដៃឲ្យពលរដ្ឋចង់វាយក៏បាន ចង់បាញ់ក៏បានលើពួកមន្ត្រីពុករលួយ កុំឲ្យតែសម្លាប់ទៅបានហើយ

    លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋវាយ​ ឬបាញ់ទៅកាន់មន្ត្រីរដ្ឋាភិបាលរូបណា ដែលប្រព្រឹត្តិអំពើពុករលួយ ប្រសិនបើប្រជាពលរដ្ឋបានឃើញសកម្មភាពពុករលួយនោះជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងនៅក្នុង​ឱកាស ដែលលោកអញ្ជើញទៅធ្វើបទបង្ហាញមួយក្នុងក្រុង Bataan ភាគខាងជើងប្រទេសហ្វីលីពីន។

    ប្រធានាធិតីវ័យ ៧៤ ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវដូចនេះប្រជាពលរដ្ឋក៏មានសិទ្ធទទួលបានសេវាសាធារណៈផ្សេងៗពីរដ្ឋវិញដោយមិនគិតថ្លៃដែរ។ ក្នុងករណីដែលប្រជាពលរដ្ឋទៅស្នើសុំសេវាអ្វីមួយពីមន្ត្រីរដ្ឋាភិបាល ហើយមន្ត្រីទាំងនោះទារលុយ ឬឃើញពួកគេទទួលសំណូក ឬប្រព្រឹត្តិអំពើពុករលួយក្នុងរូបភាពណាមួយក៏ដោយ ប្រជាពលរដ្ឋអាចបើកការវាយប្រហារ ឬបាញ់ទៅមន្រ្តីទាំងនោះផ្ទាល់តែម្តងប្រសិនបើមានកាំភ្លើង។

    យ៉ាងណាក្តីលោកបានបញ្ជាក់ថា ដើម្បីធ្វើរឿងនេះបានប្រជាពលរដ្ឋត្រូវមានភស្ដុតាង ហើយការវាយឬបាញ់នោះទៀតសោធមិនត្រូវឲ្យមន្ត្រីពុករលួយនោះស្លាប់ទេ អាចវាយឲ្យរបួសធ្ងន់ ឬបាញ់ចំជើងបាន។ ក្នុងករណីដែលមន្ត្រីពុករលួយស្លាប់ ប្រជាពលរដ្ឋដែលធ្វើឲ្យមន្ត្រីពុករលួស្លាប់ ត្រូវទទួលទោសតាមផ្លូវច្បាប់ជាធម្មតា តែបើមិនដល់ស្លាប់ទេរដ្ឋាភិបាលនឹងផ្តល់អភ័យឯកសិទ្ធ ១០០% ដើម្បីការពារប្រជាពលរដ្ឋមិនឲ្យទទួលទោសនោះទេ។

    ប្រធានាធិបតីកណ្តាប់ដៃដែករូបនេះក៏បានបន្តថា ប្រសិនប្រជាពលរដ្ឋរកឃើញមន្ត្រីក្នុងការិល័យរបស់គាត់ណាម្នាក់ប្រព្រឹត្តិអំពើពុករលួយនោះ គាត់នឹងអញ្ជើញប្រជាពលរដ្ឋឲ្យមកទះកំផ្លៀង ឬវាយមន្ត្រីនោះនៅនឹងមុខគាត់ផ្ទាល់តែម្តង។ នេះជាវិធានប្លែកមួយទៀតដែលលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ​បានដាក់ចេញដើម្បីលុយបំបាត់អំពើពុករលួយ ក្រោយពីលោកបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនទ្រង់ទ្រាញធំមួយនិងបានសម្លាប់មនុស្សអស់រាប់ពាន់នាក់៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay