ព័ត៌មានជាតិ
លោក មាស រិទ្ធី បានឡើងជា ឯកឧត្តម មានឋានៈស្មើអនុរដ្ឋលេខាធិការ
BY Khmernote Media
September 16, 2019
លោក មាស រិទ្ធី ជាអ្នកអត្ថាធិប្បាយព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី តែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។
ក្នុងនោះផងដែរអ្នកសារព័ត៌មានចំនួន១៦រូបឯទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ ខណៈលោក នុត បូផាន់ និង លោក ឆាយ សុផល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន៕



