ព័ត៌មានជាតិ
សូមចូលរួមរំលែកទុក្ខ! ហេតុការណ៍អគ្គិភ័យនៅជិតវិហារឥស្លាម បង្កឲ្យមានក្មេងប្រុសអាយុ១១ឆ្នាំស្លាប់ក្នុងអណ្តាតភ្លើង ចំណែកឪពុកដែលចូលទៅជួយត្រូវភ្លើងឆេះស្លាប់នៅមន្ទីរពេទ្យ
BY Khmernote Media
September 17, 2019
ភ្នំពេញ ៖ ករណីអគ្គិភ័យមួយកេីតឡេីងនៅគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ បានធ្វើឲ្យក្មេងប្រុសអាយុ១១ឆ្នាំ និងឪពុកអាយុ៦៣ឆ្នាំ បានស្លាប់ នេះបើយោងតាមប្រភពព័ត៌មាន ពីមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រមាណ១១ មានអគ្គីភ័យឆាបឆេះបណ្តាលឲ្យផ្ទះជាច្រើនខ្នងនៅក្នុងសង្កាត់ច្រាំងចំរេះ២ ម្តុំវិហារឥស្លាមគីឡូម៉ែត្រលេខ៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើឲ្យក្មេងប្រុសអាយុ១១ឆ្នាំនេះបានស្លាប់ក្នុងភ្នក់ភ្លើង ចំណែកឯឪពុកដែលបានទៅជួយត្រូវភ្លើងឆេះ ក៏ត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្តង។ មូលហេតុនៃអគ្គីភ័យត្រូវបានគេរាយការណ៍ថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕




ប្រភព និងរូបភាព៖ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា