ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ជ័យលាភីនិទ្ទេស A ទាំង៣៨រូប នៅខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់មួយគ្រឿងជារង្វាន់លើកទឹកចិត្ត

    BY Khmernote Media September 17, 2019
    អបអរសាទរ! ជ័យលាភីនិទ្ទេស A ទាំង៣៨រូប នៅខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់មួយគ្រឿងជារង្វាន់លើកទឹកចិត្ត

    ខេត្តសៀមរាប៖ ជ័យលាភីជាបេក្ខជនទទួលបាននិទ្ទេសA នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩នឹងទទួលរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្តដោយម្នាក់ៗ ទទួលបានម៉ូតូមួយគ្រឿង ដោយកម្មវិធីប្រគល់ម៉ូតូនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

    គួររំលឹកផងដែរថាលទ្ធផលបាក់ឌុបឆ្នាំ២០១៩ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ ,និទ្ទេស B ២៤៣០នាក់ , និទ្ទេស C ៥៨៤៧នាក់ , និទ្ទេស D ១៤១០០នាក់ និង និទ្ទេស E ៥៦២៣២នាក់។ ដោយនៅក្នុងរាជធានីភ្នំពេញ មានបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងគេរហូតដល់ ១៤១នាក់ ហើយសម្រាប់នៅតាមបណ្តាខេត្ត ដែលមានបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងគេវិញនោះគឺ ខេត្តសៀមរាប មានចំនួនរហូតដល់ ៣៨នាក់៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay