អន្តរជាតិ
ពូកែមែនទែន! និស្សិតហ្វីលីពីនមួយក្រុម យកសំបកដបផ្លាស្ទិកមកកែច្នៃក្លាយជាធុងសំរាម ដែលជួយកាត់បន្ថយសំណល់ប្លាស្ទិកបានមួយផ្នែក
BY Khmernote Media
September 18, 2019
ហ្វីលីពីន៖ ខណៈដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ថ្មីៗនេះក្រុមនិស្សិតមកពីវិទ្យាស្ថាន Western Institute of Technology (WIT) បង្កើតធុងសំរាមដែលច្នៃចេញពីសំបកដបប្លាស្ទិច ក្រោមប្រធានបទ “ធុងសំរាមដែលអាចកែច្នៃឡើងវិញបាន”។
ធុងសំរាមដែលមិនប៉ះពាល់ដល់បរិស្ថាននេះផលិតដោយនិស្សិតមកពី មហាវិទ្យាល័យពាណិជ្ជសាស្រ្តនិងគណនេយ្យនៃ វិទ្យាស្ថានWestern Institute of Technology ។ ហើយគម្រោងនេះគឺជាផ្នែកមួយក្នុងការជួយអភិរក្សបរិស្ថាន ដោយលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងការសិក្សាកែច្នៃប្រើឡើងវិញ៕






