ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ហើយសមត្ថកិច្ចផ្លាស់វេនគ្នាសម្រួលចរាចរណ៍ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ

    BY Khmernote Media September 18, 2019
    គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ហើយសមត្ថកិច្ចផ្លាស់វេនគ្នាសម្រួលចរាចរណ៍ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ

    ស្រុកព្រៃនប់ – ចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិ ពីលើស្ពានអូរកំបុត ប្រវែងប្រមាណជាង៤០០ម៉ែ្រត ហើយកម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង១តឹក ។ ទោះជាយ៉ាងនេះក្តី ចរាចរណ៍នៅបើកធម្មតា ក្នុងនោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកអោយយានយន្តធ្វើចរាចរណ៍ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay