ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តចតចោលគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ត្រូវអាជ្ញាធរចុះវ៉ៃខ្នោះរថយន្តអូសយកទៅផាកពិន័យ និងអប់រំណែនាំ

    BY Khmernote Media September 18, 2019
    រថយន្តចតចោលគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ត្រូវអាជ្ញាធរចុះវ៉ៃខ្នោះរថយន្តអូសយកទៅផាកពិន័យ និងអប់រំណែនាំ

    ភ្នំពេញ៖ លោកអភិបាលបញ្ជាផ្ទាល់មិនអោយមានវប្បធម៌អន្តរាគមន៍ យោគយល់ដល់ម្ចាស់រថយន្តទំនើងចតចោលគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបន្តចុះវ៉ៃខ្នោះរថយន្តអូសយកទៅផាកពិន័យ និងអប់រំណែនាំ ជាប្រចាំលើផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១។

    គួររំលឹកថាថ្មីៗនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា ព្រមទាំងគ្មានសណ្តាប់ធ្នាប់ យកមករក្សាទុកដើម្បីធ្វើការណែនាំដោយគ្មានការយោគយល់ឡេីយ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជាពិសេសឡានដែលប្រេីប្រាស់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ៕

    ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay