ព័ត៌មានជាតិ
យប់នេះភ្លៀងធ្លាក់ខ្លាំងជាថ្មីម្តងទៀតនៅក្រុងព្រះសីហនុ ដែលធ្វើឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវសាធារណៈទៀតហើយ
BY Khmernote Media
September 18, 2019
ក្រុងព្រះសីហនុ – នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភ្លៀងបានធ្លាក់ខ្លាំងជាថ្មីម្តងទៀតនៅក្នុងក្រុងព្រះសីហនុ ដែលបានធ្វើអោយតំបន់ទំនាបនានាក្នុងក្រុង រងនូវការជន់លិច ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវសាធារណៈមួយចំនួនជាថ្មីម្តងទៀត។ គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរមានសមត្ថកិច្ចបានខិតខំប្រឹងប្រែងកាយស្តារប្រព័ន្ធលូ ដែលបាំងជិតទៅដោយសម្រាមយ៉ាងច្រើន ដើម្បីឲ្យរំដោះទឹកឲ្យបានលឿនចេញពីទីក្រុង៕

ប្រភព៖ លោក Huy Bunleng