ប្រទេសកំពុងមានផ្សែងអ័ព្ទ រដ្ឋាភិបាលម៉ាឡេស៊ីចេញវិធានការក្តៅ នរណាហ៊ានលក់ម៉ាស់ដំឡើងតម្លៃនឹងត្រូវមានទោស
ម៉ាឡេស៊ី៖ ខណៈដែលប្រទេសកំពុងមានបញ្ហាផ្សែងអ័ព្ទ និងមានតម្រូវការទិញម៉ាស់ខ្ពស់នោះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការក្តៅមួយទៅកាន់ក្រុមអាជីវករលក់ម៉ាស់ទាំងអស់ ពោលគឺហាមពួកគេមិនឲ្យលក់ម៉ាស់ក្នុងតម្លៃខ្ពស់ខុសពីធម្មតាឡើយ។ តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចកំណត់តម្លៃម៉ាស់ ដែលត្រូវដាក់លក់ទាំង៥ប្រភេទសម្រាប់ឲ្យក្រុមអាជីវកត្រូវគោរពតាម ហើយអ្នកណាដែលហ៊ានលក់ម៉ាស់ក្នុងតម្លៃខ្ពស់ជាងការកំណត់នេះនឹងត្រូវប្រឈមនឹងការពិន័យ ឬទទួលទោសតាមច្បាប់។ ការកំណត់តម្លៃម៉ាស់ទាំង ៥ ប្រភេទនោះមានដូចជា៖
១. ម៉ាស់មានមួយស្រទាប់៖
-តម្លៃបោះដុំ ៥ RM (១,២ ដុល្លារ)/មួយប្រអប់
-តម្លៃលក់រាយ ៧ RM (១,៧ ដុល្លារ)/មួយប្រអប់
២. ម៉ាស់មានពីរស្រទាប់៖
-តម្លៃបោះដុំ ៨ RM (១,៩ ដុល្លារ)/មួយប្រអប់
-តម្លៃលក់រាយ ១០ RM (២,៤ ដុល្លារ)/មួយប្រអប់
៣. ម៉ាស់មានបីស្រទាប់៖
-តម្លៃបោះដុំ ២៥ RM (៦ ដុល្លារ)/មួយប្រអប់
-តម្លៃលក់រាយ ០,៨ RM (០,២ ដុល្លារ)/មួយឈុតតូច
៤. ម៉ាស់មានបីស្រទាប់ និងមានខ្សែសម្រាប់ចងវែង៖
-តម្លៃបោះដុំ ៣០ RM (៧,១៥ ដុល្លារ)/មួយប្រអប់
-តម្លៃលក់រាយ ០,៨ RM (០,២ ដុល្លារ)/មួយឈុតតូច
៥. ម៉ាស់មានបំពងខ្យល់ប្រភេទ N95៖
-តម្លៃបោះដុំ ១០០ RM (២៣,៨ ដុល្លារ)/មួយប្រអប់
-តម្លៃលក់រាយ ៦ RM (១,៤ ដុល្លារ)/មួយឈុតតូច

អត្ថបទ៖ ភក្តី