ព័ត៌មានជាតិ

កុំចេះតែហ៊ាន! លួចម៉ូតូគេរួចគេចខ្លួន តែត្រូវម្ចាស់តាមទាន់ដោយសារម៉ូតូមានបំពាក់ប្រព័ន្ធGPS

BY
Khmernote Media
September 20, 2019

ក្រុងតាខ្មៅ៖ មានករណីចោរកម្មមួយកើតឡើងដោយជនសង្ស័យបានលួចម៉ូតូម៉ាកHONDA Wave c១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង​ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១៦.០៩.២០១៩ វេលាម៉ោង១៥.០០នាទី។ ជនសង្ស័យមានឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ សុីម​ ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល មុខរបរ លក់ដូរ ។

សភាពនៃរឿងហេតុដោយកាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួនដោយមិនបានដកកូនសោរចេញ ហេីយបានជិះគេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយៈប្រព័ន្ធGPSដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ទើបបានឃេីញជនសង្ស័យនិងម៉ូតូនៅទីនោះ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Share This Post: