ព័ត៌មានជាតិ
រថយន្តស៊េរីទំនេីប McLaren 720s តម្លៃរាប់សែនដុល្លារ ប៉ះគ្នាជាមួយរថយន្តក្រុងដឹកទំនិញ នៅរង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ
BY Khmernote Media
September 21, 2019
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចរង្វង់មូល-កួចកាណុង(ស្ពានជ្រោយចង្វារ) រវាងរថយន្តទំនើបម៉ាក McLaren 720s មានស្លាកលេខភ្នំពេញ 2AW-0720 ជាមួយនឹងរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3A-7593។
ដោយយោងតាមព័ត៌មានជាបឋមនូវករណីនេះរថយន្តទំនើបម៉ាក McLaren 720s តម្លៃកន្លះលានដុល្លារ បានរងការខូចខាតផ្នែកខាងឆ្វេងផុងចូលក្នុង ។ យ៉ាងណាមិញរថយន្តទាំងពីរត្រូវបានដឹកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕







ប្រភព៖ BTV / បងម៉េងអ្នកសារព័ត៌មាន