ក្មេងស្រីម្នាក់រៀនធ្វើពោតលីងតាម YouTube ស្ត្រីម្នាក់ចំអិនអាហារក្នុង office ចុងក្រោយខុសបច្ចេកទេសស្លាប់ខ្លួន
ក្មេងស្រីជនជាតិចិនអាយុ ១៤ ឆ្នាំ បានរងរបួសធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិត ក្រោយនាងបានព្យាយាមចម្អិនពោតលីងដាក់ក្នុងកំប៉ុងទឹកក្រូចដោយមើលតាមវីដេអូនៅក្នុងបណ្តាញសង្គម YouTube។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា វីដេអូគំរូដែលក្មេងស្រ្តីរងគ្រោះអនុវត្តតាមនោះត្រូវបានបង្ហោះដោយ Channel ដែលមានឈ្មោះថា Ms Yeah ហើយម្ចាស់ Channel មានឈ្មោះពិតប្រាកថា Zhou Xiaohu ជាជនជាតិមានអាយុ ២៥ ឆ្នាំ។
Channel មួយនេះតែងបង្ហោះវីដេអូទាក់ទងនឹងការចម្អិនអាហារប្លែកៗទាំងសម្រាប់ការកំសាន្ត និងសម្រាប់ធ្វើអាហារញ៉ាំមែនទែនផង ហើយ Channel នេះមានអ្នក subscribe រហូតដល់ ៧ លាននាក់ និងមាន Fans រហូតដល់ ៨ លាននាក់នៅក្នុងបណ្តាញសង្គម Weibo របស់ចិន។ ដោយសារតែវីដេអូខាងលើនេះមានប្រជាប្រិយភាព និងទាក់ទាញខ្លាំង ទើបមានមនុស្សជាច្រើនព្យាយាមធ្វើតាម តែជាអកុសលក្មេងស្រីរងគ្រោះបានធ្វើខុសបច្ចេកទេស ហើយក៏ត្រូវផ្ទុះកំប៉ុងទឹកក្រូចចំមុខរងរបួសធ្ងន់ និងក្រោយមកត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។
ក្រោយកើតមានហេតុការណ៍នេះ អ្នកនាង Zhou Xiaohu ដែលជាម្ចាស់ Channel YouTube ក៏បានទៅដល់ផ្ទះក្មេងស្រីរងគ្រោះ និងបានផ្តល់ប្រាក់មួយចំនួនទៅកាន់គ្រួសារជនរងគ្រោះផងដែរ។ លោកអ្នកអាចទស្សនាវិធីលីងពោតក្នុងកំប៉ុងដូចខាងក្រោមនេះ តែកុំធ្វើតាមឲ្យសោះប្រយ័ត្នខុសបច្ចេកទេស និងមានគ្រោះថ្នាក់ដោយប្រការណាមួយ៖
អត្ថបទ៖ ភក្តី