ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដំរីកំសត់អាយុ៧០ឆ្នាំមួយក្បាល ដែលម្ចាស់វាតែងតែធ្វើទារណ្ឌកម្មនោះ បានស្លាប់ហើយ

    BY Khmernote Media September 25, 2019
    ដំរីកំសត់អាយុ៧០ឆ្នាំមួយក្បាល ដែលម្ចាស់វាតែងតែធ្វើទារណ្ឌកម្មនោះ បានស្លាប់ហើយ

    ដំរីកំសត់មួយក្បាលដែលទទួលរងការធ្វើទារណ្ឌក​ម្មយ៉ាងធ្ងន់ធ្ងរពីម្ចាស់នៅក្នុងប្រទេសស្រីលង្កានោះ ពេលនេះត្រូវបានគេរាយការណថា បានស្លាប់បាត់បង់ជីវិតហើយ។ ដំរីមួយក្បាលនេះមានឈ្មោះថា Tikiiri និងមានអាយុ ៧០ ឆ្នាំ នៅពេលដែលវាបានស្លាប់។ កន្លងមកអង្គភាពខ្មែរណូតធ្លាប់ធ្វើការចុះផ្សាយពីសត្វដំរីមួយក្បាលនេះរួចម្តងមកហើយ ដោយកាលនោះគឺជាដំណឹងនៃការធ្វើទារណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់មកលើដំរីចំណាស់មួយក្បាលនេះ។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះនៅក្នុងប្រទេសស្រីលង្កាបានរៀបចំពិធីបុណ្យតាមពុទ្ធសាសនាមួយ ហើយក្នុងពិធីនោះតម្រូវឲ្យមានក្បួនដង្ហែរដើរនាំមុខដោយសត្វដំរីជាច្រើនសារក្នុងមួយថ្ងៃៗនិងត្រូវធ្វើជាប់គ្នាជាច្រើនថ្ងៃ។

    ក្នុងពិធីបុណ្យបែបពុទ្ធសាសនានោះ Tikiiri ត្រូវបានគេប្រើប្រាស់ជាដំរីដើរនាំមុខគេ ដោយត្រូវដើរជាច្រើនម៉ោងក្នុងមួយថ្ងៃៗនិងច្រើនថ្ងៃជាប់ៗគ្នា ខណៈម្ចាស់របស់វាមិនបានឲ្យអោយចំណីដល់ Tikiiri គ្រប់គ្រាន់នោះទេ។ Tikiiri ​មានរូបរាងស្គម សល់តែស្បែកដណ្ដប់ឆ្អឹង និងធ្លាក់ខ្លួនឈឺតាំងពីពេលនោះមក។ មានអង្គការការពារសត្វដំរីដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃក៏បានចុះទៅធ្វើអន្តរាគមន៍ជួយ Tikiiri ផងដែរ តែលទ្ធផលចុងក្រោយ Tikiiri​ នៅតែស្លាប់ទាល់តែបាន។ យ៉ាងណាក្តី បើក្រឡេកមើលអាយុរបស់ Tikiiri ក៏ច្រើនណាស់ហើយដែរ តែបើមានការថែទាំល្អនិងមានចំណីគ្រប់គ្រាន់ គេជឿថា Tikiiri អាចបន្តរស់បានជាច្រើនឆ្នាំទៀត៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay