ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្ដីប្រពន្ធតា​យាយក្រខ្សត់មួយគូ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ក្រោយសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ជួយបំពេញក្ដីស្រមៃ «ចង់បានផ្ទះស្អាតមួយរស់នៅ មុនលាចាកលោកនេះទៅ»

    BY Khmernote Media September 25, 2019
    ប្ដីប្រពន្ធតា​យាយក្រខ្សត់មួយគូ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ក្រោយសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ជួយបំពេញក្ដីស្រមៃ «ចង់បានផ្ទះស្អាតមួយរស់នៅ មុនលាចាកលោកនេះទៅ»

    ខេត្តកណ្តាល៖ លោកតា យ៉ែម សៀន អាយុ៧២ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងភរិយា​លោកយាយ ​ឡូត ផាច អាយុ៦៨ឆ្នាំ មានមុខរបរដើរបេះបន្លែលក់ និងស៊ីឈ្នួលច្រកស្វាយឱ្យគេ រស់នៅភូមិបត់តាជី១ ស្រុកព្រែកហូរ ខណ្ឌតាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មានកូនបួននាក់ (ប្រុស២នាក់ និងស្រី២នាក់) បានសម្ដែងនូវក្ដីរំភើបសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាដ៏ឧត្តុង្គឧត្តម​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជួយបំពេញក្ដីស្រមៃរបស់ពួកគាត់ ដែលចង់បានត្រឹមផ្ទះស្អាតតូចមួយសម្រាប់ងាយស្រួលជ្រកកោនពេល ភ្លៀងផ្គរ រងា ក្ដៅ ដូចគេឯង មុននឹងលាចាកលោកនេះទៅ។

    ផ្ទះថ្មថ្មីមួយខ្នង ទំហំ ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ ក្នុងដីទំហំ ៦គុណ នឹង២០ម៉ែត្រ ដែលផ្ទះនេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងបាន​រួចរាល់ ហេីយបានប្រគល់ជូនផ្ទាល់ ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនដល់គ្រួសារលោកតា យ៉ែម សៀន​ នូវ​ថវិកាចំនួន​ ៥លានរៀលបន្ថែមទៀត​ ពីលេីថវិកាដែលបាន​ផ្តល់ជូនពី​មុនចំនួន​ ១០លានរៀល។ ជាមួយគ្នានេះ​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានណែនាំដល់ដល់កូនចៅប្រុសស្រី ទាំងអស់ ត្រូវខិតខំរៀនសូត្រ និងប្រឹងប្រែងធ្វើការងារ ជាពិសេសត្រូវមើលថែឪពុកម្ដាយឱ្យបានល្អ ហេីយជាពិសេសកុំសេពគ្រឿងញៀន កុំប្រព្រឹត្ដល្បែងស៊ីសង និងត្រូវធ្វើជាពលរដ្ឋគំរូនៅក្នុងភូមិស្រុកផងដែរ។

    សូមជម្រាបថា លោកតា យ៉ែម សៀន ជាអតីតទ័ពជើងគោកមួយរួប ដែលបម្រើប្រទេសជាតិចាប់ឆ្នាំ១៩៨២ រហូតដល់ឆ្នាំ២០១២។ ដោយមានជំងឺប្រចាំកាយច្រើនមុខផង ធ្វើឱ្យគ្រួសារកាន់តែមានជីវភាពលំបាក ដោយរស់នៅក្នុងរោងផ្ទះផ្ទាល់ដី ប្រក់សង្ក័សី ដែលធ្វើឱ្យគាត់គ្មានក្ដីសង្ឃឹមថា នឹងមានផ្ទះតូចមួយខ្នងល្អស្អាត រស់នៅដូចគេ​នោះទេ​ ហេីយរស់នៅជាមួយតែក្ដីព្រួយបារម្ដ និងភាពភ័យខ្លាចពេលដែលលាចាកលោកនេះទៅ កូនគាត់កាន់តែវេទនា គ្មានជម្រកល្អស្អាតទុកឱ្យប្រពន្ធកូន។ ប៉ុន្តែដោយមានគិតគូរគ្រប់ជ្រកល្ហក ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសភរិយានាយករដ្ឋមន្ដ្រីកម្ពុជា ដែលជាមាតាមនុស្សធម៌ ដែលមិនទុកឱ្យពលរដ្ឋណាម្នាក់ មិនទទួលបានការយកចិត្ដទុកដាក់ និងមើលថែពីលោកឡើយ៕

    ប្រភព៖ ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay