ព័ត៌មានជាតិ
អាជីវករនៅឆ្នេរអូឈើទាលថា មិនសូវមានភ្ញៀវមកលេងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ
BY Khmernote Media
September 30, 2019
ខេត្តព្រះសីហនុ-អាជីវករនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា គិតត្រឹមរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅឆ្នេរអូរឈើទាលមិនសូវមានភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌនេះទេ។ ដោយឡែក បើតាមប្រតិបត្តិករទេសចរណ៍ឯកជន និងអ្នកលក់ដូរនៅតាមតំបន់រមណីយដ្ឋានផ្សេងទៀតដូចជានៅតំបន់កោះរ៉ុង តំបន់ទឹកធ្លាក់ក្បាលឆាយ និងថ្មរូងជាដើមអោយដឹងថា តាមរមណីយដ្ឋានទាំងអស់នោះ មានអ្នកទេសចរណ៍ទៅលេងកំសាន្តច្រើនជាងនៅឆ្នេរអូរឈើទាល។ បើគិតមកត្រឹមល្ងាចថ្ងៃដដែលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្ត ពីចំនួនអ្នកទេសចរណ៍មកលេងកំសាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ សម្រាប់រដូវបុណ្យភ្ជុំឆ្នាំ២០១៩នេះនៅឡើយ៕






ប្រភព៖ លោក Huy Bunleng