ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីចិនម្នាក់បើកទ្វារអាសន្នរបស់យន្តហោះ ដើម្បីស្រូបយកខ្យល់អាកាសធ្វើឲ្យផ្អើលអ្នកដំណើរពេញយន្តហោះ

    BY Khmernote Media September 30, 2019
    ស្ត្រីចិនម្នាក់បើកទ្វារអាសន្នរបស់យន្តហោះ ដើម្បីស្រូបយកខ្យល់អាកាសធ្វើឲ្យផ្អើលអ្នកដំណើរពេញយន្តហោះ

    ចិន៖ ជារឿយៗអ្នកដំណើរជនជាតិចិនតែងធ្វើរឿងប្លែកៗនៅក្នុងព្រលានយន្តហោះ ដែលសកម្មភាពខ្លះកើតឡើងដោយសារតែពួកគេមិនស្តាប់តាមការណែនាំឲ្យបានច្បាស់លាស់ ឬសកម្មភាពខ្លះកើតឡើង ដោយសារតែជំនឿផ្ទាល់ខ្លួនរបស់ពួកគេផ្ទាល់តែម្តង ដូចជាការបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះដើម្បីសូមសេចក្តីសុខពេលធ្វើដំណើរជាដើម។ ថ្មីៗនេះមានរឿងចម្លែកមួយទៀតបានកើតឡើង គឺមានអ្នកដំណើរម្នាក់បានបើកទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ដើម្បីស្រូបយកខ្យល់អាកាស ខណៈយន្តហោះជិតចេញដំណើរទៅហើយ។

    ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះក្នុងខេត្ត Wuhan ភាគខាងត្បូងប្រទេសចិន។ ស្ត្រីជាអ្នកបង្កបញ្ហានេះត្រូវបានគេរាយការណ៍ថា មិនធ្លាប់មានបទពិសោធណ៍ជិះយន្តហោះឡើយ ហើយសម្រាប់ការជិះយន្តហោះលើកដំបូងនេះ គាត់ត្រូវអង្គុយនៅជិតទ្វារចេញពេលមានអាសន្នរបស់យន្តហោះ។ ដោយមិនយកចិត្តទុកដាក់នឹងការណែនាំរបស់ក្រុមអ្នកបម្រើការងារលើយន្តហោះ ស្ត្រីអ្នកដំណើររូបនោះក៏សម្រេចបើកទ្វារចេញពេលមានអាសន្នក្នុងគោលបំណងចង់ស្រូបយកខ្យល់អាកាស តែលទ្ធផលបានធ្វើឲ្យយន្តហោះត្រូវពន្យាពេលនៃការហោះហើរអស់មួយម៉ោង ហើយស្ត្រីជាអ្នកបង្កបញ្ហានោះត្រូវប៉ូលិសធ្វើការឃាត់ខ្លួន និងធ្វើការព្រមាណផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay