ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតមហាវិទ្យាល័យបច្ចេកទេស១៧នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅឯខេត្តសាមុតប្រាកាន ប្រទេសថៃ

    BY Khmernote Media September 30, 2019
    និស្សិតមហាវិទ្យាល័យបច្ចេកទេស១៧នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅឯខេត្តសាមុតប្រាកាន ប្រទេសថៃ

    ថៃ៖កាលពីរាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅឯប្រទេសថៃ ដោយបានសម្លាប់មនុស្ស១៧នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។ តាមរយៈសេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់នោះភាគច្រើនជាសិស្សមហាវិទ្យាល័យបច្ចេកទេសស៊ីសាកែត (Sisaket Technical College students) ដោយពួកគេបានធ្វើការចុះកម្មសិក្សាជាលើកចុងក្រោយមុននឹងបញ្ចប់ឆ្នាំសិក្សានៅឯហ្គារាសមួយ ដែលត្រូវបានគេហៅឲ្យទៅហ្វឹកហាត់ការងារ និងរៀបចំបច្ចេកទេសផ្សេងៗ។ ក្រោយពីសម្រេចជោគជ័យនៃការងារចុងក្រោយមួយនេះ ពួកគេបានជប់លៀងផឹកស៊ីជួបជុំគ្នា បន្ទាប់មកក្រុមនិស្សិតទាំងនេះក៏បបួលគ្នាទៅមើលការប្រគំតន្ត្រីដែលមានទីតាំងនៅក្បែរនោះ។

    លុះដល់ពេលត្រលប់មកផ្ទះវិញក៏ជួបឧប្បត្តិវហេតុដ៏រន្ធត់មួយនេះដោយមនុស្ស១២នាក់បានស្លាប់នៅនឹងកន្លែង ចំណែក៥អ្នកត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តដែលបង្កគ្រោះថ្នាក់គឺជាប្រភេទរថយន្តភីកអាប់ម៉ាក ឌីមេក ពាក់ស្លាកលេខ ผจ5322 ដោយបានបើកបរក្នុងល្បឿនមួយដ៏លឿនខ្លាំង រហូតមកដល់ចំណុចកើតហេតុនៅឯភូមិរ៉ាឆាទេវ៉ា ស្រុកបាងភ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ រថយន្តមួយនេះក៏បានបាត់បង់ការគ្រប់គ្រង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យអ្នកអង្គុយខាងក្រោយត្រូវខ្ទាតចេញពីរថយន្ត ស្លាប់រាយពេញផ្លូវ ចំណែកឯមនុស្សមួយចំនួនទៀតត្រូវជាប់ក្នុងក្បាំងខាងមុខនៃឡានរងរបួសធ្ងន់ ហើយស្លាប់ពេល​បញ្ជូនទៅមន្ទីរពេទ្យ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay