ព័ត៌មានជាតិ
ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាង២៤ម៉ឺននាក់ មកលេងខេត្តសៀមរាប
BY Khmernote Media
September 30, 2019
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប២៤៤.០៧៥នាក់ កើនឡើង ៥,០១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនសរុប២៣២.៤២២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណជាង២៣ម៉ឺននាក់ កើនឡើង ៩,៥២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង២១ម៉ឺននាក់ និង ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៤.០៧៥នាក់ ថយចុះ ៣៧,២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២២.៤២២នាក់ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

