អន្តរជាតិ

យុវតីវ័យម្នាក់ចង់ស្អាតទៅកែចម្រុះប៉ះចំគ្លីនិកស្ទើរភ្លើង ចុងក្រោយរាលដាលធ្វើឲ្យពិការភ្នែក

BY
Khmernote Media
October 10, 2019

ចិន៖ ការវះកាត់កែសម្រស់អាចជាអាវុធមុខពីរ ព្រោះពេលខ្លះវាអាចធ្វើឲ្យលោកអ្នកទទួលបាននូវភាពស្រស់ស្អាតតាមដែលលោកអ្នកចង់បាន តែពេលខ្លះវាក៏បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែងយុវតីម្នាក់ត្រូវពិការភ្នែក ក្រោយមានប្រតិកម្មពីថ្នាំចាក់កែច្រមុះដែលគ្មានគុណភាពស្របតាមស្តង់ដារវេជ្ជសាស្ត្រ។ យុវតីរងគ្រោះមានឈ្មោះថា​ Chen អាយុ ១៨ ឆ្នាំ រស់នៅក្នុងក្រុង Chongqing ប្រទេសចិន។

ជាធម្មតាការចាក់ថ្នាំកែច្រមុះមានតម្លៃ ១៩ ៥៦០ យន់ (២ ៧៤៥ ដុល្លារ) តែយុវតីរងគ្រោះមានប្រាក់ត្រឹមតែ ៩៨០ យន់(១៣៨ ដុល្លារ) ប៉ុណ្ណោះ ដូចនេះហើយទើបនាងទៅកាន់គ្លីនិក ដែលគ្មានស្ដង់ដារត្រឹមត្រូវដើម្បីចាក់ថ្នាំកែច្រមុះតាមក្តីស្រមៃរបស់នាងក្នុងតម្លៃថោកតាមចំនួនទឹកប្រាក់ដែលនាងមាន។ បន្ទាប់ពីចាក់ថ្នាំកែច្រមុះរួចនារីរងគ្រោះបានកើតមានបញ្ហាទន់ដៃទន់ជើងគ្មានកម្លាំងស្ទើរតែដើរមិនរួច ហើយភ្នែករបស់នាងមួយចំហៀងមើលអ្វីលែងឃើញទាំងស្រុង ខណៈភ្នែកម្ខាងទៀតក៏ផ្ដើមស្រវាំងដែរ។

ក្រោយកើតមានបញ្ហាខាងលើនេះ នាងបានទៅមន្ទីរពេទ្យទូទៅហើយវេជ្ជបណ្ឌិតបានរកឃើញថា ថ្នាំកែច្រមុះដែលនាងបានចាក់នោះបង្កើតឲ្យមានប្រតិកម្មក្នុងរាងកាយនាង និងធ្វើឲ្យលំហូរឈាមទៅកាន់ដៃជើងចុះខ្សោយទើបនាងគ្មានកម្លាំងដើរ ហើយលំហូរឈានទៅកាន់ភ្នែកក៏ថយចុះខ្លាំងដែរទើបនាងមើលអ្វីលែងឃើញ។ រហូតមកទល់នឹងពេលនេះនារីរងគ្រោះត្រូវសម្រាក់នៅក្នុងមន្ទីរទូទៅដើម្បីព្យាបាលបញ្ហាសុខភាពរបស់នាង ខណៈខាងវេជ្ជបណ្ឌិតមិនទាន់បង្ហាញក្តីសង្ឃឹមថាអាចជួយនាងឲ្យជាសះស្បើយបាន ១០០% វិញនោះទេ៕

អត្ថបទ៖ ភក្តី

Share This Post: